• 2021-12-05 03:09:12
  • ព័ត៌មាន

មានអ្នកសួររកមុខច្រើនពេក ឥលូវសូមមកស្គាល់អ្នកច្នៃម៉ូតឈុត TOP10 សម្រាប់បវរកញ្ញាកម្ពុជាពីយប់មិញ

  • 2021-12-05 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតឈុតសម្រាប់ត្រៀមក្នុងវគ្គ TOP10 ពិតជាត្រូវបានគ្រងដោយបវរកញ្ញា MGI កម្ពុជា ប៉ូគីមថេង សុតធីតា ក្រោយនាងទទួលបានឱកាសឆ្លងមកដល់កំពូលទាំង ១០ នេះ ។

មានមតិជាច្រើនបានសំណូមពរសូមឱ្យផ្លាស់ប្ដូរឈុតរាត្រីស្រមោលសមួយនេះវិញ ប៉ុន្តែអ្វីៗដែលអ្នកគាំទ្រភ័យព្រួយក៏បានក្លាយជាការពិត ។ ឈុតនេះត្រូវបានបង្ហាញពី MGI កម្ពុជា កាលពីរាត្រីថ្ងៃទី ៤ ធ្នូ ២០២១ នាទឹកដីទីក្រុងបាងកក ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត។ ថ្វីដ្បិតថា មានការមិនពេញចិត្តជាច្រើនពីសំណាក់មហាជនក៏ពិតមែន ប៉ុន្តែឈុតនេះក៏មិនអន់ប៉ុន្មានឡើយ ព្រោះរូបរាងដ៏ស្រស់ស្អាតពី សុតធីតា បានស្ទួយឱ្យឈុតនេះ មើលទៅនៅតែស្រស់ស្អាតដដែល។

យ៉ាងណាមិញឈុតនេះ គឺត្រូវបានកែច្នៃចេញពីហាងកាត់ដេរសំលៀកបំពាក់ នារសា Nearsa Fashion Design ចេញពីទឹកដៃអ្នកច្នៃម៉ូតបុរសម្នាក់។ ឈុតនេះដែរមានឈ្មោះថា «រតនៈមច្ឆរ័ត្ន» មានអត្ថន័យផ្សារភ្ជាប់នឹងទេពមច្ឆាថែរក្សារតនៈសម្បត្តិក្នុងសមុទ្រ មានត្បូង អង្កាំ ផ្កាថ្ម ជាគ្រឿងលម្អកាយ ។

គួរឱ្យដឹងថា បវរកញ្ញាកម្ពុជា សុតធីតា បានឈ្នះពានរង្វាន់ Popular Vote និងបានចូលទៅវគ្គ TOP10 ។ ចំណែកឯម្ចាស់មកុដបានទៅលើបវកញ្ញាមកពីប្រទេសវៀតណាម Nguyen Thúc Thuy Tiên ៕

មតិយោបល់