• 2021-12-07 03:06:36
  • ព័ត៌មាន

ម្ដាយបង្កើត Thuy Tien បវរកញ្ញា MGI 2021 មិនចង់ឲ្យកូនល្បីទេ ព្រោះកាន់តែខ្ពស់កាន់តែទុក្ខច្រើន

  • 2021-12-07 03:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីកម្មវិធីធំ នៃការប្រកួតជ្រើសរើស បវរកញ្ញា Miss Grand International 2021 បាន​បញ្ចប់​ កម្មវិធី​ក៏បាន​រកឃើញនូវ​ម្ចាស់មកុដប្រចាំឆ្នាំ គឺបវរកញ្ញាវៀតណាម Nguyen Thúc Thuy Tiên

ក្រោយ​ពេល​ដឹង​លទ្ធផល​ភ្លាម គ្រប់គ្នា ជាពិសេសអ្នកតាមដានកម្មវិធីដែល​ដឹង​ប្រវត្តិពិតរបស់នាង​មួយចំនួន​ ពិតជា​ចង់​ដឹង​ពី​ប្រតិកម្ម​របស់​ម្ដាយ​បង្កើតរបស់នាង​ខ្លាំង​ណាស់ ថាតើ​អ្នក​ស្រី​មាន​អារម្មណ៍យ៉ាងណា​ពេល​កូនជាប់​តំណែង​កំពូល​បែបនេះ?

ក្រុម​ការងារ​ខាងអ្នក​សារព័ត៌មាន​វៀតណាម Kenh14 ក៏បាន​សម្ភាសជាមួយនឹង​ម្ដាយ​បង្កើតរបស់​បវរកញ្ញាកើតឆ្នាំ ១៩៩៨​ រូបនេះ​ដែរ ហើយខ្លឹមសារពីកិច្ចសន្ទនាមានដូចខាងក្រោម៖

Thuy Tiên និងម្ដាយ

អ្នកព័ត៌មាន៖ តើអ្នក​ស្រីមាន​អារម្មណ៍យ៉ាងណាដែរ ពេល​កូន​បាន​ជាប់​ការ​ប្រកួតបវរកញ្ញាបែបនេះ?

ម្ដាយ Thuy Tiên៖ ក្នុងនាម​ជា​ម្ដាយ ខ្ញុំពិត​សប្បាយ​ចិត្តណាស់ ហើយមាន​មោទកភាពទៀត។ ខ្ញុំ​ក៏មាន​អារម្មណ៍ថា​ Thuy Tiên សំណាងណាស់។ លើសពីនេះ ខ្ញុំក៏ចង់ថ្លែងអំណរគុណដល់គ្រប់គ្នា​ដែល​បាន​ជូនដំណើរ Thuy Tiên ក្នុងការ​ចូលរួម​កម្មវិធី គឺជួយឲ្យនាង​សម្រេចក្ដីស្រមៃនេះយ៉ាងជោគជ័យ។

អ្នកព័ត៌មាន៖ ពេល​ Thuy Tiên ត្រូវ​បាន​គេ​ហៅ​ថា​បវរកញ្ញា ឆ្នាំ ២០២១ តើវាជាពេល​អស្ចារ្យសម្រាប់អ្នកស្រីឬអត់?

ម្ដាយ Thuy Tiên៖ ពេល​ Thuy Tiên គ្រងមកុដ ភ្លាម ពេល​ហ្នឹង​ខ្ញុំ​មិនអាច​ទប់ទឹក​ភ្នែក​បាន​ទេ។ មាន​បងប្អូន​នៅពេញផ្ទះ​មកឱបគ្នា ហើយយំព្រោះ​តែ​រំភើប​ពេក។

អ្នកព័ត៌មាន៖ ពេល​ Thuy Tiên ចូលសិល្បៈ តើអ្នកស្រីគាំទ្រ ឬ​ប្រឆាំងនឹងការសម្រេច​ចិត្តរបស់នាង?

ម្ដាយ Thuy Tiên៖ ខ្ញុំស្រួល​ទេ ជាពិសេស​ខ្ញុំក៏តែង​ស្របតាមការសម្រេចចិត្តរបស់កូនដែរ។ ខ្ញុំ​មិនបាន​ហាមឃាត់អីទេ។ វាជារឿងសំខាន់ដែល Thuy Tiên ធ្វើនូវអ្វី​ដែល​នាង​ចូលចិត្ត ហើយចេញពីការតាំងចិត្ត។ ប៉ុន្តែគ្រប់យ៉ាង​ដែលកើតឡើង យើងត្រូវ​តែប្រឈមមុខ។ វា​ប្រៀបដូចយើងកំពុងនៅលើទូកធំ ហើយត្រូវ​ប៉ះនឹង​រលកធំៗ។​ប៉ុន្តែបើជា​អ្វី​ដែល​យើងជ្រើសដើរហើយ យើងត្រូវតែទទួលយករឿងលំបាកទាំងនោះ។ ក្នុងនាមជាម្ដាយ ខ្ញុំត្រឹម​ចង់ឲ្យកូន​រស់នៅដោយក្ដីសុខ សប្បាយតរីករាយក្នុងជីវិត ហើយត្រឹម​ចង់ឲ្យកូនក្លាយជាមនុស្សសាមញ្ញៗ ហើយក៏មិនដែលដេកប៉ងឲ្យកូនឡើង​ធំអីដែរ ព្រោះ​ក្នុងជីវិត បើកាលណាកាន់តែខ្ពស់ នោះសម្ពាធ និងបញ្ហាកើតមានចំពោះ​មុខក៏កាន់តែមាន​ច្រើនដែរ អ៊ីចឹង​ហើយខ្ញុំ​មិនចង់ឲ្យកូនត្រូវរងទុក្ខច្រើនពេក​ទេ។ ប៉ុន្តែ​ទោះជាយ៉ាងណា ផ្លូវត្រូវ​ដើរនៅមុខ យើងមើលមិនទាន់ឃើញ ដូច្នេះ​ទោះមាន​រឿងអីក៏ដោយ ចាត់ទុកថាជាមេរៀន ហើយខ្ញុំនឹង​ផ្ដល់កម្លាំងចិត្តឲ្យកូនកាន់តែច្រើនរហូត៕

ប្រភព៖ Kenh14

មតិយោបល់