• 2021-12-14 00:00:00
  • ព័ត៌មាន

ក្រៅពី នីរត្នន៍ និង ម៉ានូ តើមានតួល្បីណាទៀត សម្ដែងក្នុងរឿងភាគបែបប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ?

  • 2021-12-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលី របស់ភាពយន្តភាគ​ខ្នាតធំ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

រឿងភាគខ្នាតធំស្ដែងពីជីវិតពិតរបស់សម្ដេចតេជោ ត្រៀមផលិតឆាប់ៗ និងមាន ខែមម៉ានូ និង នីរត្នន៍ ជាតួឯក

ជាក់ស្ដែងសម្រាប់តួឯកប្រុសស្រីដែល​ ដែលត្រូវដើរតួ សម្ដេចទាំង ២ គឺ តារាចម្រៀងប្រពៃណីបុរាណ ប៉ាន់ ខែមម៉ានូ និង ពិធីការិនីដ៏ល្បី ហ៊ិន ចាន់នីរ័ត្នន៍

ប៉ាន់ ខែមម៉ានូ និង ហ៊ិន ចាន់នីរ័ត្នន៍

ដោយឡែក​ក្រៅពី តួឯកធំទាំង ២ក៏នៅមាន​ តារាសម្ដែង​ផ្សេង​ទៀតដែរ ដែល​សុទ្ធតែជា​បុគ្គលល្បីប្រចាំវិស័យសិល្បៈ រួមមាន៖ សុខ សោមាវត្តី, ណាក់ ស្រីណា, ជា វិបុល, គង់ សុជាតិ, ជួប សុភ័ក្ត្រ, ហេង កែវនីតា និងតារាជាច្រើនរូបទៀត ក្នុងនោះមួយចំនួនជាពិធីករ ពិធីការិនីស្ថានីយ៍ទូរទស្សន៍បាយ័ន។

តាមគម្រោង រឿងភាគ​ប្រវត្តិសាស្ត្រមួយនេះ គ្រោងផលិត ៤៤ភាគ និងប្រើពេលរយៈពេលយ៉ាងតិច ១២ខែកន្លះ ហើយដំណើរការកាត់ត ដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣៕

អត្ថបទ៖ យី សុធារី

មតិយោបល់