- 2021-12-15 06:57:00
- ព័ត៌មាន
ធ្លាយរឿង ហ៊ិន ច័ន្ទនីរ័ត្នន៍ រកាំរកូសជាមួយគ្រួសារចោលម្ដាយបងប្អូនសំងំសោយសុខម្នាក់ឯង!
- 2021-12-15 06:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង ហ៊ិន ច័ន្ទនីរ័ត្នន៍ រកាំរកូសជាមួយគ្រួសារចោលម្ដាយបងប្អូនសំងំសោយសុខម្នាក់ឯង!
ចន្លោះមិនឃើញ
ប្រិយមិត្តក្នុងបណ្ដាញបង្ហាញការភ្ញាក់យ៉ាងខ្លាំងក្រោយមានគណនីហ្វេសមួយឈ្មោះ Zeii Pov បានទម្លាយរឿងមិនចុះសម្រុងជាមួយពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នន៍។
ម្ចាស់គណនីហ្វេសប៊ុករូបនេះត្រូវបានមហាជនសង្ស័យថាជាប្អូនស្រីបង្កើតរបស់ពិធីការិនី នីរ័ត្នន៍ ផ្អែកលើភិនភាគទម្រង់មុខស្រដៀងគ្នាខ្លាំង ជាពិសេសតាមរយៈសារបង្ហោះលើបណ្ដាញសង្គមរៀបរាប់អំពីបញ្ហា រកាំរកូសក្នុងរង្វង់គ្រួសារ។
នារីរូបស្រស់នេះបានសរសេរសារយ៉ាងវែងអន្លាយពី ហ៊ិន ច័ន្ទនីរ័ត្នន៍ ថានាងកំពុងតែលាក់បាំងរឿងរ៉ាវគ្រួសារ សំងំសោយសុខរស់នៅម្នាក់ឯង ដោយមិនខ្វាយខ្វល់ជាមួយក្រុមគ្រួសារបណ្ដាយឱ្យអ្នកម្ដាយ ចំណាស់រស់នៅក្នុងសភាពខ្វះភាពកក់ក្ដៅពីកូនៗ។ យោងតាមខ្លឹមសារនារីជាប្អូនបានលើកឡើង។
នារីដែលគេសង្ស័យថាជាប្អូន ហ៊ិន ច័ន្ទនីរ័ត្នន៍ បានលើកឡើងថា៖ “ បងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ រឹតតែមិនអាចកុហក់ខ្លួនឯងទៀត មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់យើងគាត់ចំណាស់ប៉ុន្មានហើយ”។
យ៉ាងណាមិញជុំវិញបញ្ហាស៊ីជម្រៅក្នុងគ្រួសារពិធីការិនី នីរ័ត្នន៍ ឈានដល់បង្ហោះសារជាសាធារណៈ បែបនេះគេពុំទាន់ដឹងរឿងជាក់ណាមួយនៅឡើយទេ ចំណែកសាមីខ្លួនកញ្ញា នីរ័ត្ន ក៏ពុំទាន់ចេញមុខស្រាយ នៅឡើយដែរខណៈក្រុមការងារ Sabay កំពុងរងចាំការឆ្លើយតបពីកញ្ញា៕