• 2021-12-23 04:11:14
  • ព័ត៌មាន

ម្ចាស់ឧបត្ថម្ភធំស្រាបៀរអង្គរ រំភើបដែលមហោស្រពសិល្បៈអន្តរជាតិអង្គរទទួលបានការគាំទ្រខ្លាំង

  • 2021-12-23 04:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរនៅក្រុងសៀមរាបទទួលបានការគាំទ្រជាខ្លាំង។ ក្នុងចំណោមអ្នកឧបត្ថម្ភធំមួយក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ គឺស្រាបៀរ អង្គរ ជាម៉ាកផលិតផលរបស់ក្រុមហ៊ុន ខេមប៊្រូវ អិលធីឌី មានក្តីសោមនស្សរីករាយដែលមានអ្នកចូលរួមច្រើនកុះករ និងស្ងើចសរសើរចំពោះព្រឹត្តិការណ៍ថ្ងៃទី ១០-១២ ខែធ្នូ ឆ្នាំ២០២១ នេះ។

លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ បានមានប្រសាសន៍ថា៖ «ក្រោយពីយើងរងការជួបបញ្ហានាឆ្នាំកន្លងទៅ ឃើញថាអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមានភាពរីករាយដែលបានចេញក្រៅ និងទទួលយកនូវភាពចម្រុះនៃព្រឹត្តិការណ៍ ក៏ដូចជាសកម្មភាពនានាក្នុងរយៈពេលបីថ្ងៃ។ ទាំងអស់នេះគឺជារឿងដ៏រំភើបមួយ នៅពេលដែលមនុស្សគ្រប់គ្នាបានប្រារព្ធពិធីរួមគ្នា និងជាអ្វីដែលធ្វើឲ្យសិល្បៈ និងវប្បធម៌ខ្មែរមានភាពល្អឯក និងអស្ចារ្យ»។

ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវប្បធម៌ សិល្បៈ និងបេតិកភណ្ឌរបស់ខ្មែរទៅកាន់ពិភពលោក រួមនឹងអ្នកមានទេពកោសល្យក្នុងគ្រប់វិស័យសិល្បៈ។ អ្នកចូលរួមអាចទស្សនាការតាំងពិព័រណ៍ សិល្បៈគំនូរតាមដងផ្លូវ ការសម្តែងល្ខោនស្រមោលស្បែក សៀក ការជជែកជាមួយសិល្បករ ការសម្តែងល្បុក្កតោ កម្មវិធីពាក់ព័ន្ធអ្នកនិពន្ធ និងអ្នកអាន ការសម្តែងរបាំ កម្មវិធីលក់សៀវភៅ ការបង្ហោះខ្លែងឯក និងជាច្រើនទៀត។

ព្រឹត្តិការណ៍មហោស្រពនេះត្រូវបានផ្សាយផ្ទាល់ពីប្រាសាទអង្គរវត្ត ដើម្បីឲ្យប្រជាជនមកពីជុំវិញពិភពលោកបានដឹងពីដំណើរនៃការបើកសម្ពោធព្រឹត្តិការណ៍ដ៏សំខាន់នេះ។

លោក ច័ន្ទណារ៉ាត បានបន្ថែមទៀតថា៖ «យើងសូមចូលរួមអបអរដល់អ្នករៀបចំព្រឹត្តិការណ៍ និងក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរដ្ឋាភិបាលកម្ពុជា និងអ្នកចូលរួមទាំងអស់ ដែលធ្វើឲ្យមហោស្រពនេះទទួលបានភាពជោគជ័យ ក្នុងការលើកស្ទួយវប្បធម៌ខ្មែរនៅទីនេះ និងនៅជុំវិញពិភពលោក។ យើងមានមោទនភាពក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះម្តងទៀតនាពេលអនាគត»៕

ជិន សុភ័ក្ដ្រ

មតិយោបល់