• 2021-12-26 04:29:15
  • ព័ត៌មាន

មិនប្លែកមិនមែនស្រីមុំ! ផុត Christmas ភ្លាម លេងឈុតប៊ីគីនីអង្កាំ ២នាក់ប្ដីយ៉ាងជឿជាក់

  • 2021-12-26 04:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រីហាយសូ គង់ ចាន់ស្រីមុំ គឺជាតារាស្រីដែលចូលចិត្តលេងស្ទីលប្លែកៗ ទាន់សម័យ ហើយជាពិសេស​រាល់ឈុត​ដែល​នាង​ជ្រើសយក​មក​ស្លៀកបង្ហាញ គឺតែងលេចធ្លោជានិច្ច។

ដូចនៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង​ គង់ ចាន់ស្រីមុំ និងស្វាមី គឹម សីហា បាន​បង្ហាញ​មុខជាថ្មី​ជាមួយនឹង​ឈុត​អង្កាំ ប៉ុន្តែតែងបែប​សិចស៊ី កម្របាន​ឃើញពីមុនមក។ ត្បិតស្ថិតក្នុងខែរងាមែន ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់នាងក្នុងការបង្អួតរាង និងបង្ហាញឈុតប្លែកថ្មីនេះទេ។ មួយវិញទៀត តាមការឲ្យដឹង ឈុតនេះគឺជាការច្នៃម៉ូដដោយ កូឡាប ឬគ្រប់គ្នាស្គាល់ថាជា ម៉ែឡាប។ ទម្រាំចេញបានជារូបរាងបែបនេះ មិនមែនជាការងាយស្រួលទេ។

អ្នកណាក៏ដឹង​ដែរ​ថា​ ទោះបី​កូន​មួយទៅហើយក្ដី ប៉ុន្តែអ្នកម្ដាយរូបនេះនៅតែមាន​រាង​កាយ​ឥតខ្ចោះ ហើយគ្រប់ឈុតដែលនាង​ស្លៀក តែង​ទទួល​បាន​ការ​កោតសរសើរមិនដាច់ឡើយ៕

មតិយោបល់