• 2021-12-27 03:18:08
  • ព័ត៌មាន

ចំនួន Rating រឿង «Snowdrop» ត្រូវធ្លាក់ចុះយ៉ាងគំហុក ស្មានមិនដល់ពេលផ្សាយដល់ភាគទី៣

  • 2021-12-27 03:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារបញ្ហា​ចម្រូងម្រាសច្រើនពេក ធ្វើឲ្យរឿង «Snowdorp» របស់ទូរទស្សន៍ JTBC ត្រូវ​ធ្លាក់​ពិន្ទុ ឬធ្លាក់ចំនួន Rating ចុះយ៉ាងគំហុក។

ផ្អែក​តាមសេចក្ដី​រាយការណ៍​ បាន​ឲ្យដឹង​ថា​ រឿងភាគ​របស់ JTBC ដែល​មាន​ Jisoo (BLACKPINK) និង Jung Hae In ជាតួឯកនេះ​បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដោយសារសាច់រឿងជាប់ពាក់ព័ន្ធ​ធ្ងន់នឹង​ប្រវត្តិសាស្ត្រ ជាហេតុ​នាំឲ្យមហាជន​មួយចំនួន​នាំគ្នាចុះហត្ថលេខាលើញត្តិគាំទ្រ ឲ្យឈប់ចាក់ផ្សាយរឿងនេះ។ រហូត​ដល់ពេល​នេះ​មាន​ព័ត៌មាន​បញ្ជាក់ថា​ ចំនួន​ទស្សនាក៏ត្រូវធ្លាក់ចុះ​ទៅតាម​នោះដែរ។ បន្ទាប់ពីភាគពិសេសដែល​បាន​ផ្សាយកាលពី​ថ្ងៃសុក្រ សប្ដាហ៍មុន ភាគទី៣ របស់រឿង ក៏រឹត​តែធ្លាក់ចុះចំនួន Rating ដល់ទៅ ១,៨៥៣ភាគរយ។ នៅ​ថ្ងៃទី២៥ ខែធ្នូ ចំនួន​ Rating ធ្លាក់ចុះ​ដល់ ១,៦៨៩ភាគរយ

មតិមួយចំនួន​បាន​លើកឡើងខុសៗគ្នា ដោយខ្លះនិយាយថា៖

- «ពួកគេគួរ​តែ​ឈប់ចាក់ផ្សាយទៅ»

- «ចុះបើធ្លាក់អ្នកមើលដល់ ០ភាគរយគិតម៉េច?»

- «មើលដល់ភាគទី ២ ខ្ញុំរំភើបហ្មង តែដល់ចូលភាគថ្មី ការរំពឹងទុករបស់ខ្ញុំត្រូវរលាយ»

- «ខ្ញុំគិតថាសាច់រឿងអាច​នឹងធ្វើឲ្យអ្នកទស្សនាពិបាកយល់បន្តិច បើសិនអត់មាន Subtitle»

- «ទឹកមុខតួៗដូចមិនទាន់សម​នឹងសាច់រឿងនៅឡើយទេ»

- «ខ្ញុំគិតថា តួសម្ដែងទាំង ២សម្ដែង​សមគ្នាណាស់»

- «មិនគួរណាមានរឿងបែប​នេះសោះ»

- «ទោះយ៉ាងណា សម្រាប់ខ្ញុំគិតថារឿងនេះ​ល្អមើល»

- «រឿងនេះ​កម្សត់ពេកហើយ T_T»

- «បើកុំតែជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ពីវិវាទក្នុងប្រទេស កុំអីរឿងនេះនឹងផ្ទុះការគាំទ្រខ្ពស់មិនខាន»

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទពេញនិយម