
- 2021-12-27 08:20:06
- ព័ត៌មាន
Spider-Man: No Way Home បង្កើតប្រវត្តិសាស្ត្រដំបូងក្នុងសម័យកូវីដ រកចំណូលបានដល់១ពាន់លានដុល្លារ
- 2021-12-27 08:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spider-Man: No Way Home បង្កើតប្រវត្តិសាស្ត្រដំបូងក្នុងសម័យកូវីដ រកចំណូលបានដល់១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
អាចនិយាយបានថានេះគឺជាជោគជ័យមិនធម្មតា សម្រាប់ភាពយន្តខ្នាតធំ «Spider-Man: No Way Home» ដែលមានសមត្ថភាពខ្ពស់រកចំណូលបានដល់ទៅ ១ពាន់លានដុល្លារ ហើយនេះក៏ជាចំនួនចំណូលដែលច្រើនមិនធ្លាប់មានពីមុនមកដែរ ពិសេសស្ថិតក្នុងអំឡុងសម័យនៃការផ្ទុះមេរោគឆ្លងកូវីដ១៩ទៀត។
«Spider-Man: No Way Home» បានយកឈ្នះភាពយន្តខ្នាតធំចិន «The Battle of Lake Changjin» ដែលរកបានត្រឹម ៩០៥លានដុល្លារ នៅជុំវិញពិភពលោក។
យ៉ាងណាមិញ ងាកទៅរឿងដែលអាចរកចំណូលបានច្រើនដល់ខ្ទង់ពាន់លានដុល្លារនេះចុងក្រោយគេ គឺរឿង «Star Wars: The Rise of Skywalker» ដែលជោគជ័យបំបែកកំណត់ត្រាអស្ចារ្យកាលពីឆ្នាំ ២០១៩។ នេះបើតាមការឲ្យដឹងពី Comscore។ មួយវិញទៀត ចាប់តាំងពីផ្ទុះនៃការរីករាលដាលនូវមេរោគឆ្លងដ៏សាហាវ កូវីដ១៩ មិនទាន់មានរឿងណាអាចទទួលជោគជ័យអស្ចារ្យខ្លាំងលើ Box Office ទេរយៈពេលជាង ២ឆ្នាំនេះ ហើយទើបតែវត្តមាន «Spider-Man: No Way Home» លេចរូបរាងមក ក៏ស្រាប់តែមានការភ្ញាក់ផ្អើលតែម្ដង៕