
- 2021-12-30 02:13:33
- ព័ត៌មាន
ស្ងាត់ឡើងយូរ ចូលចុងឆ្នាំ ២០២១ ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» ចេញបទថ្មីល្បីទាំងយប់
- 2021-12-30 02:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ឡើងយូរ ចូលចុងឆ្នាំ ២០២១ ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» ចេញបទថ្មីល្បីទាំងយប់
ចន្លោះមិនឃើញ
បន្ទាប់ពីស្ងាត់ក្នុងការចេញបទចម្រៀងអស់មួយរយៈមក Hak Record ដែលជាម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» បានវិលមកវិញហើយជាមួយនឹងបទថ្មីបែបលន្លង់លន្លោចមួយទៀត។
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ តារាចម្រៀង និងជាផលិតករបទចម្រៀង ហាក់ រីខត (Hak Record) បានបង្ហាញបទចម្រៀងស្នាដៃនិពន្ធថ្មីមានចំណងជើងថា «ទៅយូរពេកហើយ»។ វីដេអូសំឡេងសុទ្ធដែលចេញកាលពីយប់មិញ ពិតជាទទួលបានការគាំទ្រច្រើន ព្រោះគ្រប់គ្នាពិតជាទន្ទឹងរង់ចាំយូរមកហើយនូវស្នាដៃថ្មីពីផលិតករតន្ត្រីរូបនេះ។
«ទៅយូរពេកហើយ» គឺជាបទចម្រៀងថ្លែងពាក្យត្អូញត្អែររបស់បុរសម្នាក់ដែល ចង់ផ្ដាំផ្ញើទៅកាន់នារីជាទីស្រឡាញ់ដែលបានចាកចេញទៅអស់រយៈពេលជាយូរ ទុកឲ្យខ្លួនទន្ទឹងរង់ចាំទាំងឈឺផ្សារ។ ជាមួយគ្នានោះបទនេះ ក៏ជាស្នាដៃសហការផលិតរបស់ Hak Record, THA PLENG និង Ela La។
គេនៅចាំមិនភ្លេចទេថា ហាក់ បានសាងកេរ្តិ៍ឈ្មោះល្បី ក្រោយចេញបទ «មេឃកំពុងភ្លៀងហើយ» កាលពីឆ្នាំ ២០១៦ ព្រមទាំងចេញវីដេអូបទចម្រៀងផ្លូវការនៅឆ្នាំ ២០១៧ តាមរយៈផលិតកម្ម TOWN៕