• 2021-12-30 04:35:31
  • ព័ត៌មាន

ឥទ្ធិពលសាហាវ! ឈុត Jiminពាក់ថតឲ្យ Vogue Korea ពេលនេះលក់ដាច់ខ្ទេចគ្មានសល់

  • 2021-12-30 04:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​របស់ Louis Vuitton (LV) ដែល Jimin បាន​ពាក់ថត​សម្រាប់លេខចេញផ្សាយឆ្នាំ ២០២២ ឲ្យ Vogue Korea ត្រូវ​បាន​លក់​ដាច់អស់នៅបណ្ដាប្រទេស​ច្រើនលើពិភពលោក។

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ Vogue Korea និង GQ Korea បាន​ចេញ​ផ្សាយនូវវីដេអូ និងរូបភាព Teaser សម្រាប់គ្របមុខទស្សនាវដ្ដី លេខថ្មីចេញផ្សាយនៅខែមករា ឆ្នាំ២០២២។

លេខ​ចេញផ្សាយដែល​បោះពុម្ព​ពិសេស​របស់​ Vogue Korea ​មាន​គម្រប​ចំនួន ៣​ផ្សេងគ្នា ជាមួយនឹង ១០៥ ទំព័រ ដែល​ពោរ​ពេញ​ទៅ​ដោយ​រូបភាព​ បទ​សម្ភាស និងអត្ថន័យ​នៅ​ពី​ក្រោយស្នាដៃទាំងអស់របស់​ BTS។ ទន្ទឹម​នឹង​នេះ ការ​បោះពុម្ព​ពិសេស​របស់​ GQ Korea ត្រូវ​បាន​ផលិត​ឡើង​ជា​គម្រប​ចំនួន​ ផ្សេង​គ្នា រួម​ទាំង Version ​សមាជិកម្នាក់ៗ និង Version ជាក្រុម។

បន្ទាប់​ពី​​ចេញ​ផ្សាយ​ជា​ផ្លូវការ សង្កេត​ឃើញថា​ អាវធំ និង​ ខ្សែក ​ដែល Jimin ពាក់​ពេល​ថត​ឲ្យ​ "Vogue Korea" ត្រូវ​បាន​លក់​ដាច់​អស់រលីង​ នៅ​ក្នុង​ប្រទេស​យ៉ាង​ហោច​ណាស់ ២១ ជុំវិញ​ពិភពលោក​ រួមទាំង​ សហរដ្ឋអាមេរិក​ កាណាដា​ អ៊ីតាលី​ នូវែលសេឡង់​ ប្រេស៊ីល អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសច្រើនទៀត។

តាមការស្រាវជ្រាវ អាវ​ម៉ាក Louis Vuitton នេះ​មានតម្លៃ ៩,៧៤ លានវ៉ុន (ប្រហែល ៨ ២១២ ដុល្លារ) ស្របពេល​ ខ្សែក​មានតម្លៃ ១,៤១ លានវ៉ុន (ខ្ទង់ ១ ១៩០ ដុល្លារ)

លើសពីនេះ ស្បែក​ជើង​ប៉ាតា​មួយគូដែលមានតម្លៃ ១,៦១ លានវ៉ុន (ខ្ទង់១ ៣៦០ ដុល្លារ) ក៏​ត្រូវ​បាន​លក់​អស់​គ្រប់​ទំហំដែរ នៅក្នុងប្រទេសចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា ចិន និង ជប៉ុន

សបញ្ជាក់យ៉ាងច្បាស់ថា ឥទ្ធិពល​របស់ Jimin (BTS) ពិតជា​មិនធម្មតាឡើយ នាពេល​បច្ចុប្បន្ននេះ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម