• 2022-01-04 02:37:21
  • ព័ត៌មាន

តាយាយពីរនាក់ ខំស្កាត់ពីឆ្ងាយចង់ជួបមុខ តន់ ចន្ទសីម៉ា ផ្ទាល់ តែពេលមកដល់មិនហ៊ានចូលក្បែរ

  • 2022-01-04 02:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឡើងឆាកប្រគុំតន្ដ្រីជាលើកដំបូងនៅលើទឹកដីអង្គរ ក្នុងឱកាស“បុណ្យភូមិសៀមរាប” របស់តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា កាលពីថ្ងៃឆ្លងឆ្នាំសកល បានធ្វើឲ្យមហាជនចាប់រអារម្មណ៍យ៉ាងខ្លាំង។

ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានចូលរួមច្រៀង រាំ និងទស្សនាការឡើងឆាកតន្ដ្រីរបស់កញ្ញា តន់ ចន្ទសីម៉ា ក៏មានវត្ដមានតាយាយពីរនាក់ដែរ។ ពួកគាត់ ខំស្កាត់ពីស្រុក វារិន្ទ មកដល់ស្រុកបន្ទាយស្រី នៃខេត្ដសៀមរាប ដែលជាទីតាំងប្រារព្ធពិធី "បុណ្យភូមិសៀមរាប” និងការប្រគំតន្ដ្រីដែលមានវត្ដមាន តន់ ចន្ទសីម៉ា។

អង្គុយទន្ទឹមគ្នាពីរនាក់តា និងយាយ ភ្នែកសម្លឹងទៅមើលកញ្ញា តន់ ចន្ទសីម៉ា ដែលកំពុងច្រៀង រាំ អមដោយសម្រែកហ៊ោកញ្ជៀវដោយមនុស្សរាប់រយនាក់ លោកតាបង្ហើបថា រូបគាត់ពីរនាក់ប្ដី-ប្រពន្ធ ប្រាថ្នាចង់ជួបមុខកញ្ញា តន់ ចន្ទសីម៉ា ជាយូរមកហើយ ហើយពេលនេះជាឱកាសល្អដែលពួកគាត់បានជួប តែមិនហ៊ានទៅក្បែរទេ។

ផ្ដល់សម្ភាសន៍ក្នុងលក្ខណ្ឌសុំមិនបញ្ចេញឈ្មោះ និងរូបថតផ្ទាល់ លោកតាដែលវ័យ៧២ឆ្នាំ និយាយថា៖ “បានមើលតែអីចេះ(ពីចម្ងាយ) ក៏បាន….ខ្ញុំ ហើយយាយអត់ហ៊ានចូលក្បែរគេ ព្រោះនៅមុខហ្នឹងមានមនុស្សរាំ ច្រៀង ហ៊ោកញ្ជៀវតាមគាត់(សីម៉ា)ច្រើនពេក"។

សូមរំលឹកថា កាលពីថ្ងៃឆ្លងឆ្នាំសកល ទី៣១ ខែធ្នូ ឆ្នាំ២០២១ ផលិតកម្ម Galaxy Navatra បានរៀបចំពិធី “បុណ្យភូមិសៀមរាប” ដោយមានការប្រគុំតន្ដ្រីដ៏អស្ចារ្យមួយ អមដោយការបង្ហាញសិល្បៈបុរាណខ្មែរជាច្រើនទម្រង់សម្រាប់អ្នកចូលរួមទស្សនាទៀតផង។ ពិធីនេះ បានធ្វើឡើងក្នុងបរិវេណទីតាំងលក់ដីឡូត៍ និងលំនៅដ្ឋានប្រណីតរបស់អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប៕

ជិន សុភ័ក្ដ្រ

មតិយោបល់