• 2022-01-10 01:30:00
  • ព័ត៌មាន

ក្រោយចែកឆ្នាំងបាយរៀងខ្លួន ចង់ដឹងទេថាបច្ចុប្បន្នទំនាក់ទំនង GOT7 ទៅជាយ៉ាងណាហើយ?

  • 2022-01-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ Youngjae (GOT7) បាន​ធ្វើបទសម្ភាស​មួយ​ជាមួយនឹង​ទស្សនាវដ្ដី The Star ហើយពេល​នោះ​ហើយដែល​លោក​បាន​បង្ហើបពី​ការងារសិល្បៈ ក៏ដូចជាសមាជិក GOT7 ទាំងអស់។

ជាការពិតពេល​នេះ សមាជិកទាំង ​នៅ​តែ​ជា​ក្រុម​តែមួយ ប៉ុន្តែ​ពួកគេ​បាន​ចាប់យក​ការងារ នៅក្រោមផលិតកម្ម ឬក្រុមហ៊ុន​ផ្សេងៗគ្នា ក្រោយសម្រេច​ដើរចេញព្រម​គ្នាពី​ផលិតកម្ម JYP ​កាល​ពីឆ្នាំ ២០២១។ ពួកគេសុទ្ធ​តែ​ជោគជ័យរៀងៗខ្លួន នៅក្រោម​ជំរកថ្មី ផ្អែក​លើទេពកោសល្យមិនអាច​កាត់ថ្លៃបាន ប៉ុន្តែ​បើនិយាយពី​មិត្តភាពវិញ បើទោះ​នៅ​ឆ្ងាយគ្នាមែន ក៏ពួកគេនៅតែរក្សាទំនាក់ទំនងបាន​ល្អដែរ។

ម្យ៉ាងវិញទៀត ពួកគេ​តែង​តែឆ្លៀតពេល​ជួបជុំគ្នាក្នុងឱកាសពិសេស​ណា​មួយ ដូចជាចូលរួមអបអរកម្មវិធី Fan Meeting របស់ Youngjae ឬក៏ចូលរួមបង្កើតជា Dance Challenge បទ​របស់មិត្តរួមក្រុមនីមួយៗទៀត។

ដោយឡែក​នៅមានអ្វី​គួរ​ឲ្យភ្ញាក់ផ្អើលទៀតនោះគឺ បើយោងតាមសម្ដី Youngjae បាន​ឲ្យដឹងថា៖ «យើងនៅតែលេងសើចសប្បាយជាមួយគ្នាក្នុង Group Chat របស់យើង ដោយនិយាយគ្នាពីរឿងអត់ប្រយោជន៍ខ្លះ។ សំខាន់មិត្តភាពរបស់ពួកយើងគឺកាន់តែល្អជាងមុនទៀត»។

អ្វី​ដែល​សំខាន់ នា​ពេល​នេះ​ បើសិនពួកគេ​មាន​រឿងអ្វីមិនចុះសម្រុងគ្នា ពួកគេ​នឹង​ដោះស្រាយ​ដោយ​ភាពចាស់ទុំ ពិសេស​ជួយឲ្យយោបល់គ្នាក្នុងន័យគាំទ្រលើកទឹកចិត្តចង់ឲ្យគ្នាល្អ។ វា​ជាអ្វីដែលអាចធ្វើឲ្យអ្នកគាំទ្រ​រំភើប​ចិត្តទ្វេដង ព្រោះនេះ​ហើយជាអ្វីដែល​ពួកគេ​ចង់បាន ព្រោះ​មិនថា​មាន​រឿងអ្វីក៏ GOT7 នៅ​តែជាក្រុមតែមួយ ម្យ៉ាងពួកគេកាន់តែខ្លាំង​ជាងមុនទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម