
- 2022-01-10 06:48:00
- ព័ត៌មាន
បង្ហាញ Post មានចំនួន Like ច្រើនជាងគេរបស់សមាជិក BTS ក្រោយចេញមុខលើ IG ជាង ១ខែ
- 2022-01-10 06:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញ Post មានចំនួន Like ច្រើនជាងគេរបស់សមាជិក BTS ក្រោយចេញមុខលើ IG ជាង ១ខែ
ចន្លោះមិនឃើញ
វាមានរយៈពេលជាង ១ខែហើយ ដែលសមាជិកទាំង ៧ បានបង្ហាញជាសាធារណៈនូវគណនី Instagram ផ្លូវការរបស់ពួកគេរៀងៗខ្លួន ហើយពេលនេះសមាជិកភាគច្រើនរបស់ក្រុមក៏ថ្នឹកនឹង App មួយនេះដែរ។
ដូច្នេះក៏ជាពេលដែលយើងគួរតែទៅដឹងទាំងអស់គ្នា ថាក្នុងចំណោម Post ទាំងអស់ដែលសមាជិក ទាំង ៧របស់ BTS បង្ហោះក្នុងរយៈពេលជាង ១ខែនេះ Post របស់ពួកគេមួយណា ដែលមានចំនួន Like ច្រើនជាងគេក្នុងចំណោមរូបទាំងអស់? សូមទស្សនាដូចខាងក្រោម៖
១. Jin
រូបដែលមានអ្នក Like ច្រើនជាងគេលើ IG របស់ Jin គឺជារូបលោកថតជាមួយ Jungkook ពេលសម្ដែងក្នុង MV បទ "Daechwita” របស់ Suga។
២. Suga
នេះជារូប Selfie ដែល Suga បានបង្ហោះកាលពីខែធ្នូ ជូនពិសេសសម្រាប់ ARMY។
៣. J-Hope
J-Hope ជាសមាជិកដែលចូលចិត្តថតរូបបែប Polaroid ហើយរូបនេះហើយដែលមានអ្នក Like ច្រើនជាងគេ។
៤. Jimin
ស្វាគមន៍មកកាន់ពិភព Instagram ដំបូង Jimin បង្ហោះរូបសាមញ្ញមួយនេះ ហើយបើទោះបីមិនសូវច្បាស់ប៉ុន្តែ ក៏ជារូបដែល ARMY ចុច Like ច្រើនដែរ។
៥. V
មិនដូចសមាជិកផ្សេងៗទេ រូបលើគណនីរបស់ V ដែលមានអ្នកចុច Like ច្រើនជាងគេគឺជារូប Kim Yeontan ទៅវិញ ដែលរកបានចំនួន Like ដល់ទៅ ១៧លានជាងឯណោះ។
៦. Jungkook
ចំណែករូបមានអ្នក Like ច្រើនរបស់ Jungkook វិញគឺជាស៊េរីរូបដែលមានលោក ក៏ដូចជា V ផងដែរ ហើយស្ទីលថតរូបប៉ុន្មានសន្លឹកនេះពិតជាទាក់ទាញណាស់។
៧. RM
ខុសពីសមាជិកផ្សេងទៀត RM ជ្រើសលាក់ចំនួន Like លើ Instagram ដូច្នេះមិនមានអ្នកដឹងទេថា Post មួយណារបស់លោកដែលមានអ្នក Like ច្រើន ប៉ុន្តែគ្រប់គ្នាច្បាស់ចិត្តពេលទៅហើយថាគ្រប់ Post របស់ RM ក៏អាចនឹងមានចំនួនប្រហាក់ប្រហែលនឹងសមាជិកផ្សេងទៀតដែរ៕