• 2022-01-11 08:28:58
  • ព័ត៌មាន

តារាថៃម្នាក់ ចែករំលែកបទពិសោធ ស្ទើរតែស្លាប់ដោយសារខ្វះជាតិទឹកពេលហាត់ប្រាណ

  • 2022-01-11 08:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rasmikae ជាតារាសម្ដែងប្រចាំប្រទេសថៃមួយរូបបានធ្វើការចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់លោក ពាក់ព័ន្ធនឹងការទទួលទានទឹកមិនគ្រប់គ្រាន់ អំឡុងពេលហាត់ប្រាណបិះនឹងធ្វើឱ្យជីវិតលោករលត់។

ថ្មីៗនេះ Rasmikae បានបញ្ចេញវីដេអូលើបណ្ដាញសង្គម Instagram ផ្លូវការដើម្បីធ្វើការចែករំលែក បទពិសោធស្ទើរតែអស់ជីវិតដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបលោកព្យាយាមហាត់ប្រាណទាំងរាងកាយខ្វះជាតិទឹកខ្លាំង។

Rasmikae រៀបរាប់ថាថា “ពេលនេះអ្នកទាំងអស់គ្នាធម្មតា សម្រាប់ខ្ញុំនេះមិនមែនជាលើកទីមួយទេ ប៉ុន្តែលើកទី៤ ដោយការធ្វេសប្រហែសរបស់ខ្ញុំ ដោយសារទឹកផឹក អ្នកណាខ្លះគិតថាគ្រាន់តែមិនផឹកទឹកមិនមានបញ្ហា? ផឹកទឹកមិនគ្រប់គ្រាន់ ហើយយើងព្យាយាមធ្វើការ ឬហាត់ប្រាណខ្លាំងពេកបែកញើសច្រើន វានឹងមានគ្រោះថ្នាក់ដល់ជីវិត

តារាប្រុសរូបនេះបន្តថា "ខ្ញុំគ្រាន់តែគិតថា ការហាលថ្ងៃគឺជារឿងធម្មតា ប៉ុន្តែតាមពិតទៅ បែកញើសច្រើន ហើយពេលយើងបន្តហាត់ប្រាណ អំបិលរ៉ែក្នុងខ្លួនមិនគ្រប់គ្រាន់ អាចបង្កឱ្យរមួលក្រពើ។ មួយវិញទៀតវាធ្វើឱ្យរាងកាយពេញមួយតួខ្លួន មិនអាចកម្រើកបាន”៕

ប្រភព៖ Sanook ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់