• 2022-01-11 09:05:47
  • ព័ត៌មាន

JungKook ទម្លាយពីប្រភេទនារីក្នុងចិត្ត ទោះមិននិយាយចំក៏ Fan ដឹងថាជាអ្នកណា

  • 2022-01-11 09:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ BTS Jungkook បង្ហាញពីប្រភេទមនុស្សដែលគាត់ត្រូវបានគេចាប់អារម្មណ៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ GQ Korea

នៅក្នុងវីដេអូនេះ GQ Korea បានធ្វើការសួរសមាជិកម្នាក់ៗក្នុងចំនោមសមាជិកទាំងប្រាំពីរផ្សេងគ្នាអំពីការយល់ដឹង និងទស្សនៈរបស់ពួកគេលើជីវិត ក៏ដូចជាភាពជោគជ័យ។

GQ Korea បានសួរសំនួរចាក់ដោតទៅកាន់ Jungkook សមាជិកវ័យក្មេងរបស់ BTS ថា "តើប្រភេទនារី មានអត្តចរិកបែបណាដែលអាចទាក់ទាញបេះដូងលោក?

Jungkook បាននិយាយថា "សម្រាប់ខ្លួន ខ្ញុំគិតថាមនុស្សដែលពូកែក្នុងការងារ បំពេញការងារបានល្អរបស់ពួកគេគឺមានភាពទាក់ទាញខ្លាំង ហើយខ្ញុំគិតថាខ្ញុំចូលចិត្តមនុស្សដែលឧស្សាហ៍ព្យាយាមបំផុតគ្រប់ពេលវេលា”។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងពិភព Fandom មនុស្សជាច្រើនបានដឹងថា Jungkookជាអ្នកគាំទ្រស្ន័គស្មោះតារាចម្រៀង IU ម្ចាស់បទ "Strawberry Moon" បន្ទាប់ពីតារារូបនេះបានបង្ហាញកាលពីឆ្នាំ២០១៦ ក្នុងអំឡុងពេលចូលរួមនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ SBS។ នៅពេលនោះ Jungkook បាននិយាយទាំងអៀនខ្មាសថា "គឺ IU នាងជាប្រភេទនារីដែលខ្ញុំពេញចិត្ត"៕

ប្រភព៖ kpopstarz ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម