• 2022-01-12 04:36:52
  • ព័ត៌មាន

តួកម្មវិធី «Single’s Inferno» ស្អាតស្រទន់មែន តែបេះដូងដែកថែបជាគ្នា មិនងាយ Crush អ្នកណាទេ

  • 2022-01-12 04:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Single’s Inferno គឺជាកម្មវិធីកម្សាន្តថ្មីរបស់កូរ៉េដែលកំុងទទួល​បាន​ការគាំទ្រ​មិនធម្មតានៅ​ពេល​នេះ ហើយអ្វីដែល​សំខាន់នេះក៏ជាកម្មវិធីបង្ហាញមុខលើ Netflix ជាហេតុផ្ដល់នូវភាពទូលំទូលាយកាន់តែខ្លាំង​ក្នុងការផ្សាយវីដេអូ។

Free Zia

ដោយឡែក​អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍បុរសនារីដែលបង្ហាញមុខ​ក្នុង​កម្មវិធី​ក៏សុទ្ធតែធ្វើឲ្យអ្នកមើលចាប់អារម្មណ៍ដែរ ប៉ុន្តែបេក្ខភាពម្នាក់ក្នុងចំណោម​នោះមាន​ប្រជាប្រិយភាព​ហាក់លើសគេ នោះគឺ Free Zia

នារី​ម្នាក់​នេះ​មាន​ឈ្មោះ​ពិត Song Ji A ជាបេក្ខភាព​ដែល​កម្មវិធី​ឲ្យដឹងថា​នាងគឺ​ជា YouTuber ម្នាក់ ឬ Content Creator ផ្នែក Fashion និង​ការ​ថែសម្រស់ ព្រមទាំងជា​និស្សិតសិក្សាផ្នែករបាំបុរាណ​នៅ​សកលវិទ្យាល័យ Hanyang ទៀតផង។

ចំណាប់អារម្មណ៍កើន​ឡើង​មិនអស់​នោះទេ ព្រោះ​ពេល​បង្ហាញ​មុខដំបូង​ ទស្សនិកជន​ភាគ​ច្រើន​លាន់មាត់​ថា​ ទម្រង់មុខរបស់​នាង​ស្រដៀង​ទៅនឹង Jennie (BLACKPINK) បន្តិច និង Wonyoung (IVE) បន្តិច។

និយាយពីចំណង់ចំណូលចិត្ត និង​អ្វីដែលជានាង​នៅក្នុងវីដេអូលើ YouTube Channel ផ្ទាល់ Song Ji A ដែល​មាន​ឈ្មោះ​ក្រៅថា Free Zia បាន​និយាយថា អ្វីដែលនាង​ចាប់អារម្មណ៍ដំបូង ចំពោះមនុស្សប្រុសគឺ រូបរាងតែម្ដង។ ប៉ុន្តែ​ចរិត និង​លុយកាក់ក៏សំខាន់សម្រាប់នាងដែរ។

ទោះជាយ៉ាងណា​ Free Zia នៅបញ្ជាក់​ទៀតថា ខ្លួនមាន​ស្ដង់ដារខ្ពស់ ដូច្នេះហើយទើប វាក្លាយជា​រឿងពិបាក​សម្រាប់នាង​ក្នុងការលង់ស្នេហ៍ងាយៗទៅលើអ្នកណា​ម្នាក់ ហើយនាងក៏គ្មានថ្ងៃបន្ទាបតម្លៃខ្លួនឯងទៅឲ្យបុរសណាដែរ។

ត្បិត​ជានារីហាយសូ និងថ្លៃថ្នូរខ្ពស់មែន ប៉ុន្តែនារី​ម្នាក់នេះក៏មាន​ចិត្តល្អដែរ។ ដូចកាលពីចុងឆ្នាំមុន នាង​បាន​ចំណាយលុយ ១០លានវ៉ុន (ខ្ទង់ ៨៤០០ដុល្លារ) ទិញអាវរងា Adidas ឲ្យអ្នកគាំទ្រ​របស់នាងជា​ច្រើននាក់ទៀតផង៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់