
- 2022-01-13 01:08:00
- ព័ត៌មាន
Blinks អន់ចិត្តខ្លាំង និងទាមទារ YG បើកផ្លូវ BLACKPINK ចេញបទថ្មី កុំស្ងាត់សូន្យឈឹងបែបនេះ
- 2022-01-13 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Blinks អន់ចិត្តខ្លាំង និងទាមទារ YG បើកផ្លូវ BLACKPINK ចេញបទថ្មី កុំស្ងាត់សូន្យឈឹងបែបនេះ
ចន្លោះមិនឃើញ
អស់រយៈពេលជាយូរហើយដែល BLACKPINK ស្ងាត់ចេញបទចម្រៀងជាក្រុម ដែលប្រការនេះពិតជាធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹងថា តើពេលណាទៅដែល YG គិតគូរចេញបទចម្រៀងឲ្យតារារបស់ខ្លួនជាថ្មីម្ដងទៀត?
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ Hahstag "#BLACKPINKCOMEBACKNOW" និង "#STOPDELAYINGBLACKPINK" ត្រូវបានបង្ហោះព្រាតពេញ Twitter ដោយសារ BLINKs នៅជុំវិញពិភពលោកទាមទារឲ្យក្រុមចេញបទថ្មី។
នៅចាំបានថា BLACKPINK បានចេញអាល់ប៊ុមធំ កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់មកពួកគេក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយរួមគ្នាមានឈ្មោះថា "The Show” កាលពីខែមករា ឆ្នាំ២០២១។
ទោះជាយ៉ាងណា នៅឆ្នាំ ២០២១ សមាជិកម្នាក់ៗមានការងាររវល់ ដោយផ្ដោតលើសកម្មភាពទោលរៀងៗខ្លួន។ តួយ៉ាងដូច Jennie បានបើកដំណើរការ YouTube Channel ផ្លូវការ ឯ Rosé និង Lisa ត្រូវបង្ហាញមុខជាតារាទោល តាមរយៈអាល់ប៊ុមទោលម្នាក់មួយ និងចុងក្រោយ Jisoo ចាប់អាជីពផ្លូវការជាតារាសម្ដែងតាមរយៈរឿង «Snowdrop»។
ដូច្នេះសរុបមកវាមានរយៈពេល ជិត ១ឆ្នាំជាងហើយ ដែលអ្នកគាំទ្រខានឃើញការ Comeback របស់ក្រុមទាំងមូល ហើយពួកគេខ្លះក៏អន់ចិត្តក្នុងការចំណាយពេលរង់ចាំដែរ។ ដោយសារបែបនេះហើយ ទើបមតិខ្លះលើកឡើងបែបឌឺថា វាប្រៀបដូចជាក្រុមត្រូវសម្រាកផ្អាកខ្លួនមួយរយៈពីសិល្បៈ ហើយប្រៀបដូច សមាជិកក្រុមចាំគ្នាចេញពីទាហាន ព្រោះរយៈពេលដែលអវត្តមានចេញបទរួមគ្នា គឺស្មើនឹងរយៈពេលនៃការចូលបម្រើទាហានដែរ។
ទាក់ទងនឹងបញ្ហានេះ YG ត្រូវរង់ការរិះគន់មិនធម្មតា ដោយសារតាមទម្លាប់ក្រុមហ៊ុនត្រូវមានបទចម្រៀងឲ្យតារាៗចេញរួមគ្នារៀងរាល់ឆ្នាំ តែបែរជាស្ងាត់។ ឈានចូលដល់ឆ្នាំ ២០២២ YG នៅតែស្ងាត់ និងមិនទាន់ចេញសេចក្ដីប្រកាសណាមួយពីគម្រោងថ្មីប្រចាំឆ្នាំទៀត ជាហេតុអ្នកគាំទ្រអស់សង្ឃឹមកាន់តែខ្លាំង៕