
- 2022-01-14 02:01:27
- ព័ត៌មាន
ឃើញមិនមាត់ៗបានដៃ ឥឡូវផលិតកម្ម IU ចេញសារព្រមានចំពោះអ្នកណាព្រហើនរិះគន់បែបឈ្លើយហួសហេតុ
- 2022-01-14 02:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញមិនមាត់ៗបានដៃ ឥឡូវផលិតកម្ម IU ចេញសារព្រមានចំពោះអ្នកណាព្រហើនរិះគន់បែបឈ្លើយហួសហេតុ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ផលិតកម្ម Edam របស់ IU បានចេញលិខិតសុំទោសមួយច្បាប់សម្រាប់កំហុសអចេតនាមួយចំនួនក្នុងប្រអប់ "Season Greeting” របស់នាង។
ផលិតកម្មបាននិយាយថា «យើងសូមអភ័យទោសដែលបានកើតឡើងចំពោះអ្នកគាំទ្រទាំងអស់ ដោយមានបញ្ហាខ្លះ។ យើងបានបង្កភាពរអាក់រអួល ដោយសារការ Error ក្នុងប្រអប់ “2022 IU Season’s Greetings”។ លើសពីនេះទៅទៀត យើងសូមទទួលខុសត្រូវទាំងស្រុងចំពោះការដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត ដែលខំរង់ចាំមកជាយូរ»។
ជាក់ស្ដែងបន្ថែមលើការសូមទោស ភ្នាក់ងាររបស់ផលិតកម្មក៏បានព្រមានប្រឆាំងនឹងអ្នកដែលបញ្ចេញមតិបែបរិះគន់ក្នុងន័យជាន់ពន្លិច ដោយមិនលើកលែងដាច់ខាតចំពោះអ្នកដែលនិយាយមិនល្អដាក់តារាៗរបស់ពួកគេ រួមទាំង IU ផង។
ក្រុមការងារនឹងត្រួតពិនិត្យជាប្រចាំ ដើម្បីតាមដានរឿងហេតុគ្រប់យ៉ាងដែលកើតមានលើបណ្ដាញសង្គម ហើយបើកាលណាប្រមូលបានភស្តុតាងគ្រប់គ្រាន់ នោះពួកគេនឹងចាត់ការទៅតាមផ្លូវច្បាប់ ដើម្បីលុបបំបាត់ចោលនូវមតិមិនល្អក្នុងន័យព្យាបាទ៕