
- 2022-01-16 11:17:44
- ព័ត៌មាន
ណាត់គ្នាទៅ! ទៅមើលដោយសេរី រឿងជប៉ុនល្អៗមើល កំពុងបញ្ចាំងក្នុងមហោស្រពភាពយន្តជប៉ុន នៅអ៉ីអនសែនសុខ
- 2022-01-16 11:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់គ្នាទៅ! ទៅមើលដោយសេរី រឿងជប៉ុនល្អៗមើល កំពុងបញ្ចាំងក្នុងមហោស្រពភាពយន្តជប៉ុន នៅអ៉ីអនសែនសុខ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តជប៉ុននៅកម្ពុជាប្រចាំឆ្នាំ ២០២២ កំពុងបន្តប្រារព្ធនៅថ្ងៃទី១៤ ១៥ ១៦ ២២ និងទី២៣ ខែមករា នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែនសុខ។ ដូច្នេះប្រិយមិត្តយុវវ័យ អាចណាត់គ្នាទៅទស្សនាដោយសេរី គ្មានគិតថ្លៃសំបុត្រ ប្រជុំដោយភាពយន្តល្អៗមើលជាច្រើនរឿង។ ក្នុងនោះអ្នកទាំងអស់គ្នាគ្រាន់តែទៅយកសំបុត្រ ដែលចែកជូន ៣០នាទីមុនការចាក់បញ្ចាំង។
ដើម្បីងាយស្រួលអ្នកទាំងអស់គ្នាអាចស្វែងរកកាលវិភាគចាក់បញ្ចាំងតាមរយៈតំណនេះ៖ https://web.facebook.com/jffcambodia
គួរឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា មហោស្រពភាពយន្តជប៉ុនប្រចាំកម្ពុជា បានបើកសម្ពោធជាផ្លូវការ ក្រោមអធីបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសិល្បៈ និងមានវត្តមានរបស់ ឯកឧត្តម មិកាមិ ឯកអគ្គរាជទូតជប៉ុន ។ ពិធីបើកត្រូវបានរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែនសុខ ក្រៅពីវត្តមានគណអធិបតីក៏មានភ្ញៀវកិត្តិយសជាច្រើនចូលរួមផងដែរ។ នៅក្នុងពិធីបើក ភ្ញៀវកិត្តិយស បានរីករាយទស្សនានឹងការចាក់បញ្ចាំងខ្សែភាពយន្តរឿង Pupelle of Chimney Town ព្រមជាមួយស្នូរសំឡេងសាទរយ៉ាងកងរំពង ៕