• 2022-01-17 04:26:51
  • ព័ត៌មាន

ធ្លាយព័ត៌មានថា Kongthap និង MU ថៃ Amanda នឹងដើរតួកូន ក្នុងស៊េរីរឿងថ្មីរបស់ «សុភាពបុរសជុថាថេប»

  • 2022-01-17 04:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការបញ្ជាក់មក​ថា​ រឿងភាគ​ថ្មី​ស៊េរីរបស់ «Suphapburut Juthathep» ដែល​គ្រោងនឹងផលិតនោះ ពេល​នេះ​ប្រកាសពីតំណែងតួឯកហើយ។

តួជំនាន់មុន ក្នុងរឿង Suphapburut Juthathep

តាមព័ត៌មាន​ចេញ​ផ្សាយ​ ពីវិបសាយ Daradaily បាន​ឲ្យដឹង​ថា​ Amanda Obdam ដែល​ជា​ Miss Universe Thailand ឆ្នាំ ២០២០​ នឹងក្លាយជា​តួឯកស្រីក្នុងរឿងថ្មីដែល​មាន​ចំណងជើងថា «Doungjai Tewaprom» ចុះតើតួប្រុសជាអ្នកណា?

Amanda Obdam

ដោយសារថ្មីៗ​នេះ​ Amanda បាន​ផ្ញើកាដូជូនដល់ អ្នកដឹកនាំរឿង Yossinee Nanakorn ហើយសំខាន់អ្នកចាត់ការរូបនេះ​ក៏​បាន​ថតរូបជាមួយនឹង​ Kongthap Peak ទៀត។ ប្រាកដជាទាក់ទង​នឹង​រឿងការងារទើបពួកគេជួបគ្នានៅពេល​នេះ។ ប្រការដែលសំខាន់ ក៏មាន​ព័ត៌មាន​ច្រើនសុទ្ធតែសន្និដ្ឋានដូចគ្នាថា តួប្រុសគឺជា Kongthap Peak នេះ​តែម្ដង។

Kongthap Peak

ប្រសិនព័ត៌មាននេះជាការពិត នោះបានសេចក្ដីថា​ តារាប្រុស​ស្រីទាំង ២​ នឹង​គ្រងតំណែង​ជា​តួឯក ក្នុងរឿងនេះ​ដែលផ្ដោតលើជំនាន់កូនៗ ឬក្មេង​ជំនាន់ក្រោយ បន្ទាប់ពីស៊េរីរឿង «Suphapburut Juthathep»

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី