• 2022-01-18 02:55:09
  • ព័ត៌មាន

រកឃើញចម្រៀងស្នេហាជាតិពីរបទ របស់អ្នកស្រី ប៉ែន រ៉ន កំឡុងឆ្នាំ១៩៧០ អត្ថន័យជ្រាលជ្រៅខ្លាំង

  • 2022-01-18 02:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងស្នេហាជាតិចំនួនពីរបទ របស់កំពូលតារាចម្រៀង ប៉ែន រ៉ន ត្រូវបានគេរកឃើញ ដោយគេដឹងថា តារាចម្រៀងរូបនេះកម្របង្ហើរមនោសញ្ចេតនាជាមួយចម្រៀងស្នេហាជាតិណាស់។

តាំងពីឆ្នាំ១៩៦៨ អ្នកស្រី ប៉ែនរ៉ន បានក្លាយជាតារាចម្រៀងឯករាជ្យមួយដែលមិនចំណុះស្ថាប័នរដ្ឋ និងឯកជនណាមួយឡើយ ហើយអ្នកចម្រៀងដែលចូលចិត្តសេរីភាពជាខ្លាំង។នេះបើយោងតាមហ្វេសប៊ុកផេករបស់ ក្រុមព្រះសុរិយា។

នៅពេលប្រទេសកម្ពុជាប្តូររបប ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ពីរាជានិយម មកជាសាធារណរដ្ឋ គេបានលឺចម្រៀងស្នេហាជាតិច្រើនណាស់បានចេញផ្សាយជាបន្តបន្ទាប់តាមរលកវិទ្យុជាតិ ហើយសុទ្ធតែបកស្រាយដោយកំពូលតារាចម្រៀងល្បីៗនៃកម្ពុជាដូចជា លោកស្រី រស់ សេរីសុទ្ធា , លោកស្រី ហួយ មាស ជាដើម តែដោយឡែកគេកម្របានលឺលោកស្រី ប៉ែន រ៉ន បង្ហើរមនោសញ្ចេតនាជាមួយចម្រៀងស្នេហាជាតិទាំងនោះឡើយ។

ជាមួយគ្នានេះ មានប្រិយមិត្តអ្នកស្តាប់មួយចំនួនធំមិនដែលដឹងថា លោកស្រី ប៉ែន រ៉ន ធ្លាប់ច្រៀងចម្រៀងស្នេហាជាតិទៀតផង ពេលនេះ ក្រុមព្រះសុរិយាបានរកឃើញចម្រៀងពីរបទដែលជាប្រភេទចម្រៀងស្នេហាជាតិបកស្រាយដោយលោកស្រីប៉ែនរ៉ន នៅកំឡុងឆ្នាំ១៩៧០ និង ១៩៧១ គឺ បទ មើលផែនដីខ្មែរ និង បទ តស៊ូជានិច្ច ដែលបានរក្សាទុកដោយលោក ពៅ វណ្ណា នាសហរដ្ឋអាមេរិក ក្រោយពីលោកបានបែរប្រមូលរ៉ូឡូ និងកាសែតជាច្រើនចេញពីកម្ពុជា នៅក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់