/Minisrty_2021/M021/61e77c2367d00_1642560540_medium.jpg)
- 2022-01-19 02:53:12
- ជីវិតតារា
ស្អាតប្លែក! ឈុតគូនេះធ្វើឲ្យឱកសុគន្ធកញ្ញា និង ឆនសុវណ្ណារាជ ត្រូវបានគេលាន់មាត់សរសើរគ្រប់គ្នា
- 2022-01-19 02:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតប្លែក! ឈុតគូនេះធ្វើឲ្យឱកសុគន្ធកញ្ញា និង ឆនសុវណ្ណារាជ ត្រូវបានគេលាន់មាត់សរសើរគ្រប់គ្នា
ចន្លោះមិនឃើញ
តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុណ្ណារាជ បានធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើរគ្រប់គ្នា។
ថ្មីៗនេះលោក ឆន សុវណ្ណារាជ បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ក្នុងភារកិច្ចដ៏ធំសម្រាប់ថ្ងៃចូលរួមសម្តែងក្នុងកម្មវិធី វេទិការទេសចរណ៏អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
នៅក្នុងសម្លៀកបំពាក់ដែលជាឈុតគូរបស់អ្នកទាំងពីរ បានធ្វើឲ្យប្រិយមិត្តជាច្រើនសរសើរសឹងគ្រប់គ្នា ពីសម្រស់ដ៏ផូផង់ ថ្លៃថ្នូរ រួមជាមួយការស្លៀកពាក់ឈុតពណ៌ផ្ទៃមេឃយ៉ាងស្រស់ស្អាត។ ចំពោះឈុតអ្នកនាង ឱក សុគន្ធកញ្ញា ស្លៀកវិញជាលក្ខណៈសំពត់បត់ត្រឹមកជើង ម៉ូតកជិតមានក្បាច់ ចំណែកចង្កេះមានខ្សែរក្រវ៉ាត់ ថែមទាំងមានអាវក្រៅដៃវែងក្រោមជង្គង់ទៀងផង មើលទៅស្អាតប្លែកភ្នែក សាកសមជាមួយលោក ឆន សុវណ្ណារាជម៉ូតអាវដៃវែងបិតជិត ស្លៀកជាមួយខោខ្មៅ សមខ្លាំងណាស់មួយឈុតនេះ។
ចំណែកអ្នកគាំទ្រវិញ ពេលបានឃើញអ្នកទាំងពីរ ម្នាក់ៗលាន់មាត់សរសើរគ្រប់គ្នាថា ស្អាតខ្លាំងណាស់ អ្នកខ្លះទៀតថា សមគ្នាខ្លាំងណាស់ រីឯអ្នកខ្លះទៀតថា មួយឈុតនេះ ពេញចិត្តពេញបេះដូងតែម្តងហើយ៕