• 2022-01-19 04:34:07
  • ព័ត៌មាន

ទប់មិនជាប់! សួស វីហ្សា ប្រលែងមួយទំហឹង សុំចិត្តអ្នកដាក់សម្ពាធលើពាក្យថាតារាចេញធ្វើជំនួញ

  • 2022-01-19 04:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា បានធ្វើឲ្យប្រិយមិត្តជាច្រើនគាំទ្រសម្តីរបស់នាង ក្រោយតារាស្រីរូបនេះបញ្ចេញមតិទៅលើអ្នកដាក់សម្ពាធលើរូបនាងជាតារា។

កន្លងទៅថ្មីៗនេះមានអ្នករិះគន់នាងថា ជាតារាបែរជាទៅរកស៊ីធ្វើជំនួញទៅវិញ។ស្រាប់តែនៅប៉ុន្មាននាទីមុននេះ អ្នកនាង សួស វីហ្សា បានបញ្ចេញសារយ៉ាងហូរហែនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ដោយបានបញ្ជាក់ថា ទោះបីជាអ្នកសិល្បៈ ជាតារាល្បីរឺមិនល្បី ក៏តារាទាំងនោះមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នាដែរ។

តារាចម្រៀងស្រីមានប្រជាប្រិយភាពរូបនេះ បានបន្ថែមទៀតថា សូមឲ្យអ្នកទាំងអស់គ្នាបើកចិត្តឲ្យទូលាយ បើកផ្លូវ បើកឱកាស ឲ្យតារាដូចជារូបនាងបានចេញធ្វើជំនួញផ្សេងៗផង កុំដាក់សម្ពាធលើពាក្យថាតារាអី នោះទើបតារាលែងមានឈ្មោះថា ពេលពិបាកលើកដៃសុំជំនួយ ហើយឥឡូវនេះតារាកំពុងប្រឹងប្រែងរកស៊ីលើគ្រប់រូបភាពហើយ សុំឲ្យតារាបានធ្វើការងារផ្សេងៗពីការងារសិល្បះផង។

គ្រាន់តែនាងបានបញ្ចេញសារភ្លាម ប្រិយមិត្តជាច្រើនបានចេញមកគាំទ្រ និងលើកទឹកចិត្តនាងសឹងគ្រប់គ្នាទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់