• 2022-01-20 06:38:46
  • ព័ត៌មាន

ស្អាតណាស់!ឈុតថ្នាក់ជាតិនីមួយៗ របស់បវរកញ្ញាភេទទីបីMQC ២០២១ ស្អាតខ្លាំងសុទ្ធតែមានន័យល្អៗ

  • 2022-01-20 06:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការប្រកួតបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២០(Miss Queen Cambodia ២០២០)រដូវកាលទី២ បានកន្លងទៅយ៉ាងជោគជ័យមក ឃើញថា ឆ្នាំនេះការប្រកួតក៏បានមកដល់ទៀតដែរដែលជារដូវកាលទី៣ ក្នុងឆ្នាំ២០២១ ក្នុងនោះបវរកញ្ញាភេទទី៣ទាំងនោះក៏មិនទាន់រកឃើញនៅឡើយដែរ ព្រោះទើបតែដល់ដំណាក់កាល នៃការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិនៅឡើយទេ។

បើនិយាយពីរឿងឈុតសម្លៀកបំពាក់ដែលបវរកញ្ញាភេទទី៣ស្លៀកវិញពិតជាស្អាតៗណាស់ដែលត្រូវបានសម្រិតសម្រាំងដោយជាងច្នៃម៉ូតដ៏ល្អឯករចនាឡើងដើម្បីឲ្យមានភាពលេចធ្លោរួមទាំងការចាប់អារម្មណ៏ជាពិសេសនៅក្នុងការប្រកួតនៅលើឆាកតែម្តង។មិនត្រឹមតែប៉ុណ្ណោះទេ បើក្រឡេកទៅមើលអត្ថន័យនៃឈុតនីមួយៗវិញក៏មិនធម្មតាដែរ សុទ្ធតែមានន័យល្អៗទៀតផង។ ចង់ដឹង អត្ថន័យរបស់ឈុតនីមួយមានន័យយ៉ាងណាមកមើលទាំងអស់គ្នា៖

១ បវរកញ្ញាភេទទី៣ មានឈ្មោះថា Miga ស្លៀកឈុតបែបច្នៃប្រឌិតបញ្ជូលរាង ដែលឈុតនេះមានឈ្មោះថា អនុក្សតីនាគ នឹង ឈុតបាយសី ឈុតនេះគឺដើម្បីបួងសួងរំលឹកដល់ការដឹងគុណដល់ មាតានាគដែលជាព្រះភូមិខ្មែរ នឹងជាអ្នកបង្កើតទឹកដីខ្មែរឡើងដែលបាយសីក៏ជាគ្រឿងរណ្តាប់ទាក់ទងនៃការធ្វើពិធីបួងសួងនេះផងតាមជំនឿរបស់ខ្មែរតាំងពីបុរាណកាល។

២ បវរកញ្ញាភេទទី៣ មានឈ្មោះថា Osaka ឈុតនេះមានឈ្មោះថា ចៅងោះមុន្នី៧ពណ៌ ឈុតនេះគឺជាឈុតដកស្រង់ចេញពីក្នុងរឿង ចៅងោះ ក្នុងទំរង់របាំព្រះរាជទ្រព្យ ។ដែលនិយាយពីតួរអង្គចៅងោះមានរូបរាងខ្មៅមិនស្អាត មានការរើសអើងពីអ្នកជុំវិញខ្លួន។ ហើយផ្សាភ្ជាប់ជាមួយឈុតនេះ វាប្រៀបទៅនឹងការរើសអើងនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នដែរ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ ហើយឈុតនេះច្នៃឡើងដោយមានកាន់របាំងមុខពណ៌ខ្មៅ បិតបាំងភាពខ្មាស់គេ ហើយ៧ពណ៌នៃពណ៌ទង់ជាតិអ្នកស្រលាញ់ភេទដូចគ្នា តំណាងអោយពន្លឺ៧ពណ៌បញ្ជាក់ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានមានទូទាំងពិភពលោក។

៣ បវរកញ្ញាភេទទី៣ មានឈ្មោះថា Jolyden

៤ បវរកញ្ញាភេទទី៣ មានឈ្មោះថា Sreymong ឈុតនេះគឺជាឈុតច្នៃនឹងសាកល្បងតម្លើងថ្មី ឈុតនេះមានឈ្មោះថា ( ឈុតសុវណ្ណខេមរិន្រ្ទវិល័យលក្ខ័ណ៍អប្សរ )ទេពអប្សរមួយអង្គរដែល មាន សម្បុរថ្លា ស្រស់ ផូរផង់ នឹង គ្រងមកុដក្សត្រីដែលមានអំណាច នឹង ឋានៈខ្ពស់ (មកុដ រត្ន័ក្លាវ កំពូល )។

៥ បវរកញ្ញាភេទទី៣ មានឈ្មោះថា Meyjing ឈុតនេះជាឈុត មានឈ្មោះថា( នាងបក់ ប៉ោយ ) រឺ ( នាង សុផាវតី ) ឈុតនេះត្រូវបានដកស្រង់តាមលំនាំ រូបចំលាក់បុរាណ ដែលគេឆ្លាក់ ត គ្នាក្រោយសម័យអង្គរ។ នាងបក់ប៉ោយ ជាទេពធីតា តំណាងឲ្យសិរីសួស្តី ស្រូវ អង្ករ ធនធានទ្រព្តសម្បត្តិ នៅក្នុង ផ្ទះសំបែង។ថង់ដែលទេពធីតា ដាក់លេីភ្លៅខាងឆ្វេងគឺជាថងលុយរីឯ ដៃខាងស្តាំបក់ឡេី គឺសំដៅ បក់ហៅ លុយកាក់ទ្រព្យសម្បត្តិ មាស ពេជ្យ កែវ កង ចូលផ្ទះសំបែង ដោយដៃទេព របស់ព្រះនាង បក់ប៉ោយ។

៦ បវរកញ្ញាភេទទី៣ មានឈ្មោះថា Van be ឈុតនេះមានឈ្មោះថា មុន្នីខេណីពិជ័យទេវី។ ឈុតនេះគឺជាឈុតនាងស្រីអប្សទេវី លួចមានស្នេហាជាមួយមនុស្សលោក ខុសច្បាប់ឋានសួគ៌ ត្រូវបានដាក់ទោសទារុណកម្មអោយក្លាយទៅជាយក្សអប្រិយ មានរូបរាងជាយក្សប្រុស តែដួងប្រលឹងជាមនុស្សស្រី ។ រាល់ពេលរាត្រីកាលទេីបនាងស្រីអាចដោះស្រោមមុខយក្សចេញបាន អាចអោយឃេីញពីសម្រស់ពិតរបស់នាង អប្សរស្រី .នាងអាចត្រលប់ក្លាយទៅជាអប្សទេវីវិញ លុះត្រាតែនាងជួបស្នេហ៍ពិតដែលមិនគិតពីរូបសម្រស់ខាងក្រៅ។ឈុតជ្រេីសរេីសស្រោមមុខយក្សប្រុស មកកែឆ្នៃថែមក្បាំងនាង ក្នុងទម្រង់មុខប្រុសតែងស្រី ប្រៀបបានទៅហ្នឹង ស្ត្រី ភេទទី៣ ទោះមានរូបរាងខាងក្រៅជាមនុស្សប្រុស តែចិត្តគំនិតខាងក្នុងជាមនុស្សស្រីពេញលក្ខណះដូចមនុស្សស្រីទូទៅ។

៧ បវរកញ្ញាភេទទី៣ មានឈ្មោះថា Nayong ឈុតនេះមានឈ្មោះថា ឈុត ទេពអគ្គី។ ទេពអគ្គីគឺជាទេពមួយអង្គដែលតំណាងអោយធាតុភ្លើងក្នុងចំណោមធាតុទាំង៤(ទឹក ដី ភ្លើង ខ្យល់) ព្រះហស្តស្ដាំទ្រង់កាន់ព្រះខ័នតំណាងអោយភាពអង់អាចក្លាហាន។ផ្កាឈូកតំណាងអោយ ភាពស្រស់ស្អាតនិងបរិសុទ្ធ។ ទេពអគ្គីគឺជាទេពមួយអង្គដែលមានឬទ្ធីអំណាចខ្លាំងជាងទេពទាំងពួង។ ឈុតនេះបង្កើតឡើងដើម្បីបង្ហាញពីឬទ្ធីអំណាច ភាពស្រស់ស្អាតបរិសុទ្ធ និងសច្ចៈធម៌ ។

៨ បវរកញ្ញាភេទទី៣ មានឈ្មោះថា Purple ឈុតនេះមានឈ្មោះថា ឈុតផ្ការាក់។ ផ្ការាក់ ឬ ផ្កាស្នេហ៍ ជារុក្ខជាតិមានក្លិនក្រពុល ដុះសុះសាយគ្រប់ទីកន្លែង អត្ថប្រយោជន៍សម្រាប់លម្អចាក់ជាក្បាច់ប្រច័ក្សប្រទាក់ក្រឡាតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ ផ្ការាក់ ត្រូវបានគេប្រើប្រាស់ធ្វើជាកម្រង រំយោល ច្នៃជាវត្ថុសក្ការៈក្នុងវិស័យព្រះពុទ្ធសាសនាបុណ្យនានា រួមទាំងពិធីមង្គលផ្សេងៗ ពុំមែនសម្រាប់តែតុបតែងមឈូសឬបុណ្យសព ដូចដែរគេយល់ច្រឡំថាផ្កាខ្មោចអព្ពមង្គលឡើយ។

៩ បវរកញ្ញាភេទទី៣ មានឈ្មោះថាRuby ឈុតនេះមានឈ្មោះថា ឈុត រុក្ខទេវតា ដែនសុវណ្ណ។ ឈុតពណ៌មាសឆ្អិន ក្នុងទម្រង់សិល្បៈរួមសម័យ ជាមួយនិងការច្នៃប្រឌិតឡេីងជាមួយអត្ថន័យនៃការថៃរក្សា ព្រួយបារម្ភដោយយកចិត្តទុកដាក់លេីការការពារព្រៃឈេីនិង បរិស្ថានធម្មជាតិ ។ នាងកញ្ញាទ្រង់គ្រឿងមកុដកន្ទុយហង្ស ប្រដាប់ដោយមែកធាង រំយោលនៃធម្មជាតិតំណាងអោយ អំណាច ភាពស្រស់ស្អាត និងដំណេីរគង់វង្សយូរអង្វែងនៃសម្រស់ធម្មជាតិ យ៉ាងស្រស់ត្រកាលនៅលេីភពផែនដីរបស់យេីង ។

១០ បវរកញ្ញាភេទទី៣ មានឈ្មោះថា Sara ឈុតនេះមានឈ្មោះថា ឈុតសុន្ទរីនរនាថ។ គឺជាអង្គស្ត្រីប្រកបដោយរូបឆោមលោមពណ៌ល្អវិចិត្រ វង់ភ័ក្រ្តល្អល្អះប្រៀបដូចគុជកែវពណ្ណរាយ ឆ្លុះបញ្ចាំងឱ្យឃើញនូវសម្រស់នារីខ្មែរល្អឆើតឆាយ រួមនឹងមាយាទចរិយាសមល្អប្រពៃថ្លៃថ្នូរឧត្តុងឧត្ដមលើសអស់នារីទាំងពួង ជាពិសេសបានរំលេចចេញនូវការរចនាបង្ហាញពីសារៈសំខាន់នៃតាំងយូរដែលខ្មែរនិយមប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមលើសពីនេះទៅទៀត ការរចនាគឺបានច្នៃប្រឌិតចេញជាទម្រង់សហសម័យ ពោលគឺបុរាណលាយឡំជាមួយនឹង សម័យ ដើម្បីធ្វើឱ្យតួឈុតកាន់តែមានភាពទាក់ទាញ។

១១ បវរកញ្ញាភេទទី៣ មានឈ្មោះថា Candy។ ឈុតនេះមានឈ្មោះថា នារីប្រយុទ្ធតតាំងទាមទារសិទ្ធសេរីភាព របស់ក្រុមនាក់ដែលស្រលាញ់ភេទដូចគ្នា។ ឈុតនេះលើកឡើងក្នុងគោលបំណងដើម្បីប្រយុទ្ធតតាំងទាមទារសិទ្ធិសេរីភាពរបស់ពួកក្រុមដែលស្រលាញ់ភេទដូចគ្នា ក្នុងការបញ្ចេញមតិទៅដល់អ្នកដែលត្រូវបានគេមើលងាយនិងមិនអោយតម្លៃតាំងពីសម័យមុនៗមក។ ព្រាបពណ៌សតំណាងអោយសេរីភាព។ ស្បៃខាងក្រោយគីជាស្លាកតតាំងនិងមតិរបស់ក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នា។សម្លៀកបំពាក់បែបនារីចំបាំងក្នុងសម័យលង្វែក៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់