• 2022-02-02 00:30:00
  • ព័ត៌មាន

ទាំងនេះជាតារាស្រីថៃទាំង ១០ អាចកេណ្ឌ Follower បានច្រើនជាងគេលើ IG ប្រចាំខែ មករា

  • 2022-02-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើការប្រមូលទិន្នន័យពី Instagram រយៈពេល​ចុងក្រោយនេះ​ បាន​រក​ឃើញនូវ​តារាល្បី​ដែលមានឥទ្ធិពលជាងគេប្រចាំពិភពសិល្បៈថៃ។

តួលេខរបស់ម្ចាស់គណនីដែល​មាន​ចំនួន Follower ខ្ពស់ជាងគេ​គ្មានអ្នកណាក្រៅពី Lisa (BLACKPINK) ទេ ព្រោះ​ឥទ្ធិពលរបស់តារា​ស្រីរូបនេះ​កាន់តែ​ហក់ឡើងខ្លាំង​មិនធម្មតា ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមិនត្រឹម​តែប្រចាំពិភពសិល្បៈថៃទេ ពោលគឺប្រចាំពិភព K-Pop ទៀតផង។

ទស្សនាដូចខាងក្រោម នូវ​កំពូលតំណែង​ទាំង ១០ សម្រាប់ខែមករា៖

១. Lisa (BLACKPINK) - កើនអ្នក Follow ថ្មីចំនួន ១ ៨១០ ៩៤០នាក់

២. Mai Davika (កើនអ្នក Follow ថ្មីចំនួន ២៧២ ២៣២នាក់)

៣. Love Pattranite (កើនអ្នក Follow ថ្មីចំនួន ២១៦ ៣៨១នាក់)

៤. Baifern Pimchanok (កើនអ្នក Follow ថ្មីចំនួន ១៧៥ ៩៤៧នាក់)

៥. Kwan Usamanee (កើនអ្នក Follow ថ្មីចំនួន ១៤៥ ៨៨៣នាក់)

៦. Aum Patchrapa (កើនអ្នក Follow ថ្មីចំនួន ១១៨ ៣០៥នាក់)

៧. Jannine Weigel (កើនអ្នក Follow ថ្មីចំនួន ១០១ ៥៤៥នាក់)

៨. Yaya Urassaya (កើនអ្នក Follow ថ្មីចំនួន ១០១ ១៤៨នាក់)

៩. Mook Worranit (កើនអ្នក Follow ថ្មីចំនួន ៩២ ១៧២នាក់)

១០. Kimmy Kimberley (កើនអ្នក Follow ថ្មីចំនួន ៨១ ០៦៦នាក់)

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់