• 2022-02-02 01:55:00
  • ព័ត៌មាន

បេក្ខនារី Miss Teen ម្នាក់ធ្វើឱ្យ ព្រះកាយច័ន្ទ ទ្រហ៊ោយំពេញឆាកប្រកួត

  • 2022-02-02 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាតារាម៉ូដែលល្បីឈ្មោះ ព្រះកាយច័ន្ទ ធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនេះជាប់ក្រោយនាងអួលដើមកនិយាយមិនរួចនៅលើឆាក បន្ទាប់ពីនឹកឃើញដល់អតីតកាលដ៏កំសត់ដែល ធ្លាប់តែមានលោកប៉ានៅក្បែរចាំមើលថែ។

ថ្មីៗនេះស្រីស្អាត ព្រះកាយចន្ទ ទទួលបានឱកាសក្លាយជាពិធីការិនីប្រលងបវរកញ្ញា Miss Ten Cambodia ហើយស្របពេលគ្នានេះស្រាប់តែ ព្រះកាយច័ន្ទបញ្ចេញអាការៈអួលដើមកនិយាយមិនរួច បានត្រឹមស្រកទឹកភ្នែក ក្រោយវត្តមានរបស់បេក្ខនារីម្នាក់បានពោលពាក្យអរគុណទៅកាន់អ្នកមានគុណ របស់ទាំងពីរដែលបានមើលថែនាង ថែមទាំងបានច្នៃម៉ូដសំលៀកបំពាក់យ៉ាងស្អាតប្រណិតសម្រាប់ចូល ប្រកួតនៅក្នុងការប្រលងមួយនេះ ទើបជាហេតុធ្វើឱ្យ ព្រះកាយចន្ទ ទឹកភ្នែកនឹកដល់លោកប៉ាជា ទីស្រលាញ់របស់នាង ដែលលោកក៏ធ្លាប់ច្នៃម៉ូដ និងរៀបចំឱ្យនាងគ្រប់ពេល ពេលចេញសម្ដែងម្ដងៗ ប៉ុន្តែរូបភាពទាំងនោះលែងមានទៀតហើយ បន្ទាប់ពីលោកប៉ាបានលាចាកលោកគ្មានថ្ងៃត្រឡប់។

ព្រះកាយច័ន្ទថ្លៃង៖ “ នៅពេលឃើញប្អូនស្រីនិយាយថ្លៃអំណគុណដល់អាណាព្យាបាលបែបនេះ ខ្ញុំពិត ជាមានអារម្មណ៍នឹក និងសោកស្ដាយព្រោះខ្ញុំបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្ញុំ គឺលោកប៉ា គាត់ក៏ធ្លាប់ច្នៃម៉ូដ និងរៀបចំឱ្យខ្ញុំ(នាងយំ)”។

យ៉ាងណាមិញបើទោះជាការចាកចេញរបស់លោកប៉ា ធ្វើឱ្យតារាស្រីរូបនេះក្រៀមក្រំ ណិងសោកស្ដាយ ព្រះកាយច័ន្ទនៅតែរឹងមាំរក្សាស្នាមញញឹម ដុះខាត់ខ្លួនឯងបន្ថែមដើម្បីបម្រើទស្សនីយដល់មហាជន ក៏ដូចជាខ្លួន នាងផ្ទាល់ដើម្បីសម្រេចបាននូវគោលដៅជីវិត និងក្ដីសុខផ្ទាល់ខ្លួន៕

ទស្សនាវីដេអូដូចតទៅ៖

@dyqpi5b2cavm

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី