• 2022-02-02 07:58:56
  • ព័ត៌មាន

ហ៊ុយ យ៉ាឡេង ចង់ឲ្យអ្នកតាំងខ្លួនអស្ចារ្យយកឈ្មោះដូនតាមកអួត ទៅស្បថនៅព្រះពន្លាជ័យ

  • 2022-02-02 07:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង ចង់ឲ្យអ្នកដែលតាំងខ្លួនអស្ចារ្យយកឈ្មោះដូនតាមកអួតអាង ទៅស្បថនៅព្រះពន្លាជ័យ ដើម្បីជាសក្ខីភាពនៅមុខដូនតា។

នៅប៉ុន្មាននាទីមុននេះ ផលិតករភាពយន្ត និងជាម្ចាស់ខ្សែភាពយន្តលោក ហ៊ុយ យ៉ាឡេង បានបង្ហាញរូបភាព២សន្លឹកដែលលោកបានថតនៅទីព្រះពន្លាជ័យ ដោយបានបន្ថែមជាមួយពាក្យពេចន៏យ៉ាងវែងមានន័យជ្រៅដែលទាក់ទងនិងទីកន្លែងដ៏ស័ក្តិសិទ្ធិមួយដែលព្រះអង្គជ័យវរ្ម័នទី៧ ឲ្យមេទ័ពបួងសួងស្បថមុនចេញច្បាំងនៅចំពោះមុខប្រាសាទដែលមានតម្កល់ព្រះខ័ន បើជនណាមានគំនិតក្បត់កុហក ជននោះគេចមិនរួចពីព្រះពន្លាជ័យនេះឡើយ។

ដោយទីកន្លែងស័ក្តិសិទ្ធិបែបនេះ ទើបលោកចង់ឲ្យអ្នកដែលតាំងខ្លួនអស្ចារ្យដែលយកឈ្មោះដូនតាមកអួតអាង លេងសើច គួរណាឡើងមកស្បថនៅទីនេះដើម្បីជាសក្ខីភាពនៅមុខបារមីដូនតា។ លោកបានបន្ថែមទៀតថា បើជនណាដែលយកឈ្មោះដូនតាមកភូតកុហកបោកប្រាស់សូមឲ្យវិនាស។

សូមបញ្ជាក់ថា កន្លងមកមានបុគ្គលមួយចំនួនប្រឹងអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ ស្រលាញ់វប្បធម៌ខ្មែរពិត តែពេលខ្លះក៏ឃើញទង្វើផ្ទុយស្រលះពីការនិយាយ ទើបថ្ងៃនេះបានឱកាសល្អលោកក៏ចង់ឲ្យអ្នកដែលនិយាយខុសពីការពិតទាំងនោះមកស្បថនៅទីព្រះពន្លាជ័យបែបនេះដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់