/Minisrty_2021/MO24/61fa526bb5d13_1643795040_medium.jpg)
- ពុធ, 2 កុម្ភៈ 2022 09:48
- ព័ត៌មាន
ដឹងតែកក្រើកហើយ! ម្ចាស់ហាងពេជ្រ អញ្ជើញបវរកញ្ញា MU២០២១ឥណ្ឌា មកកាន់កម្ពុជានាពេលឆាប់ខាងមុខ
- ពុធ, 2 កុម្ភៈ 2022 09:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែកក្រើកហើយ! ម្ចាស់ហាងពេជ្រ អញ្ជើញបវរកញ្ញា MU២០២១ឥណ្ឌា មកកាន់កម្ពុជានាពេលឆាប់ខាងមុខ
ចន្លោះមិនឃើញ
លោក ចិន សំណាង ដែលជាម្ចាស់ហាងពេជ្រCSNJ ដ៏ល្បី បានស្នើរអញ្ជើញបវរកញ្ញាប្រទេសឥណ្ឌាMiss Universe ២០២១ កញ្ញា Harnaaz Kaur Sandhu មកកាន់ប្រទេសកម្ពុជា ធ្វើឲ្យមានការគាំទ្រយ៉ាងច្រើនពីមហាជន។
នៅប៉ុន្មាននាទីមុននេះ លោក ចិន សំណាង ដែលជាម្ចាស់ហាងពេជ្រ CSNJ បានជួបលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ហើយលោកក៏បានស្នើរអញ្ជើញបវរកញ្ញាប្រទេសឥណ្ឌាមកកាន់កម្ពុជា។ លោកធ្វើនេះក៏ព្រោះតែលោកចង់ជួយលើកស្ទួយវិស័យបវរកញ្ញាកម្ពុជា ហើយដោយសារទើបឃើញបវរកញ្ញាប្រទេសនេះទើបជាប់ជ័យលាភីជា Miss Universe ២០២១ ទើបលោកចង់ឲ្យបវរកញ្ញាប្រទេសឥណ្ឌាមកទស្សនៈកិច្ចនៅកម្ពុជានិងដើម្បីមកជួយផ្លាស់ប្តូបទពិសោធន៏រវាងបវរកញ្ញាកម្ពុជានិងបវរកញ្ញាឥណ្ឌា ដោយការអញ្ជើញមកនេះ គឺលោកផ្ទាល់ជាអ្នករ៉ាប់រងលើការចំណាយទាំងស្រុង។
ចំណែកលោកជំទាវពិតជារីករាយណាស់ ដែលបានលឺដូចនេះ ហើយលោកជំទាវក៏រីករាយស្វាគមន៍ចំពោះលោក ចិន សំណាង ដែលបានអញ្ជើញ Miss Universe ២០២១ មកកាន់ប្រទេសកម្ពុជាផងដែរ៕