• 2022-02-15 00:00:00
  • ព័ត៌មាន

អាចមានរឿងល្អឆាប់ៗ!សយ រតនៈ និង ប៉ាច គីមមួយ បង្ហាញពីទំនាក់ទំនងពិសេសក្នុងថ្ងៃនៃក្តីស្រលាញ់

  • 2022-02-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក សយ រតនៈ និង ប៉ាច គីមមួយ បានធ្វើឲ្យគ្រប់គ្នាអស់មន្ទឹលសង្ស័យតទៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ឆ្នាំ២០២២នេះ រវាងទំនាក់ទំនងអ្នកទាំងពីរ។

នៅប៉ុន្មាននាទីមុននេះក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់រស្មីហង្សមាស បានបញ្ចេញវីដេអូមួយយ៉ាងភ្ញាក់ផ្អើលរវាងលោក សយ រតនៈ និង ប៉ាច គីមមួយ ដែលអ្នកទាំងពីរបានបង្ហាញពីទំនាក់ទំនាងរវាងអ្នកទាំងពីរឲ្យគ្រប់គ្នាបានដឹងថា អ្នកទាំងពីមិនមែនជាមិត្តភាពក្នុងការងារនោះទេ តាមពិតអ្នកទាំងពីរគឺជាសង្សានិងគ្នាច្រើនឆ្នាំមកហើយ អ្វីដែលអ្នកទាំងពីរបើកបង្ហាញជូនមហាជនក្នុងថ្ងៃនេះក៏ព្រោះអ្នកទាំងពីរបានមើលចិត្តគ្នា ហើយក៏ច្បាស់លាស់ជាមួយគ្នារួចហើយដែរថា អ្នកទាំងពីរនឹងបើកចំហររឿងរ៉ាវស្នេហាដែលមានជាមួយគ្នាកន្លងមក ហើយចាប់ពីថ្ងៃនេះតទៅពួកគេលែងលាក់តទៅទៀតហើយ ដល់ពេលដែលត្រូវបង្ហាញឲ្យហ្វេនៗបានដឹង។

ប៉ាច គីមមួយ បានឲ្យដឹងថា នាងបានស្គាល់ សយ រតនៈ អស់រយៈពេល៧ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរមិនចង់ឲ្យគេដឹងឡើយ ព្រោះខ្លាចម្នាក់ៗនៅក្មេងសេចក្តី ខ្លាចមិនបានសមបំណងធ្វើឲ្យខ្មាសគេ តែមកដល់ពេលនេះអ្វីៗបានផ្លាស់ប្តូរអ្នកទាំងពីរឲ្យស្គាល់កាន់តែច្បាស់ ទើបបង្ហាញការពិតតែម្តងទៅ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម