• 2022-02-16 04:41:23
  • ជីវិតតារា

ថ្ងៃមាឃបូជា ហ៊ុយ យ៉ាឡេង ចង់ឲ្យគ្រប់គ្នាផុសរូបឲ្យគគ្រឹកគគ្រេងដូចបុណ្យអន្តរជាតិដែរ

  • 2022-02-16 04:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំថតភាពយន្ត និងជាគ្រូបង្រៀនផ្នែកសម្តែងលោក ហ៊ុយ យ៉ាឡេង ចង់ឲ្យបងប្អូនខ្មែរគ្រប់គ្នាផុសរូបមាឃបូជាឲ្យបានគគ្រឹកគគ្រេងដូចបុណ្យអន្តរជាតិដែរ។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុយ យ៉ាឡេង នៅមុននេះបន្តិចបានឲ្យដឹងថា លោកចង់ឲ្យបងប្អូនខ្មែរផុសរូបអបអរបុណ្យមាឃបូជាឲ្យបានគគ្រឹកគគ្រេងដូចបុណ្យជាតិដែរ ព្រោះបុណ្យនេះគឺជាបុណ្យជាតិរបស់យើង

រម្លឹកផងដែរថា បុណ្យមាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់