• 2022-02-18 02:28:27
  • ព័ត៌មាន

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ Pleng Music Awards 2022 ត្រៀមបង្ហាញរឿងអស្ចារ្យឆាប់ៗ

  • 2022-02-18 02:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pleng បាន​រៀបចំ​កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំមួយគឺ ពានរង្វាន់ Pleng 2022 ដោយការបង្កើតនេះគឺក្នុងគោលបំណងគាំទ្រ ក៏ដូចជាលើកទឹកចិត្តចំពោះតារាចម្រៀង អ្នកនិពន្ធ និង​ផលិតករតន្ត្រីដែល​បាន​ខិតខំ​បង្ហាញ​សា្នដៃ សម្រេច​សមិទ្ធិផលជា​ច្រើនប្រភេទប្រចាំប្រទេសកម្ពុជា ហើយក៏សុទ្ធតែជា​អ្វី​ដែល​មាន​ក្នុងកម្មវីធី Pleng App ដែរ។

នេះ​ជាកម្មវិធីប្រគល់ពានរង្វាន់ធំថ្មីសម្រាប់ប្រទេសកម្ពុជា ដោយនឹង​បង្ហាញ​ជើងខ្លាំង ដែលត្រូវទទួលពានជា​ច្រើនប្រភេទ សរុបដល់ទៅ ១១ រួមមាន៖

១. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»

២. ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ»

៣. ​ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»

៤. ពានរង្វាន់ «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ»

៥. ពានរង្វាន់ «ចម្រៀងរួមគ្នាប្រចាំឆ្នាំ»

៦. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ»

៧. ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ»

៨. ពានរង្វាន់ «បទចម្រៀងស្ដាប់ច្រើនជាងគេ»

៩. ពានរង្វាន់ «សិល្បករស្ដាប់ច្រើនជាងគេ»

១០. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ»

១១. ពានរង្វាន់ «ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត»

គួរបញ្ជាប់ថា កម្មវិធីពានរង្វាន់ Pleng 2022 លោកអ្នកចូលរួមបោះឆ្នោតគាំទ្រ សិល្បករ សិល្បការិនី និង បទចម្រៀងដែលអ្នកពេញចិត្តឥឡូវបានទាំងអស់គ្នា។

  • ដើម្បីចូលរួមបោះឆ្នោតអ្នកគ្រាន់តែចូលទៅកាន់ Pleng app http://pleng.smart.com.kh/music/s

  • ហើយស្វែងរក Banner ដែលមានរូបភាពពានរង្វាន់ Pleng 2022 ហើយចុចបោះឆ្នោតឥឡូវនេះ

  • ចុះឈ្មោះជាមួយលេខទូរសព្ទ រួចចុច (send code) ដើម្បីទទួលយកលេខកូខ ៦ខ្ទង់មកបញ្ចូល

  • (បញ្ជាក់៖ អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់)។

សម្រាប់ព័ត៌មានបន្ថែមសម្រាប់កម្មវិធី សូមចូលទៅកាន់៖ https://www.smart.com.kh/km/pleng-music-awards/

មតិយោបល់
អត្ថបទថ្មី