• 2022-02-18 11:26:00
  • ព័ត៌មាន

អស់ពីរាំរបាំបុរាណ ល្អហួស ចាក់ក្បាច់រាំ Cover សម័យម្ដងនូវបទ «Make It Happen» របស់ Yaya

  • 2022-02-18 11:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះ ទំព័រហ្វេសប៊ុកមានឈ្មោះថា Kim San Official កូនកាត់បីសាសន៍ គ្រប់គ្នាស្គាល់ច្បាស់ជាពូបង្កើតរបស់ នាងតូចល្អហួស បាន​បង្ហោះវីដេអូក្មួយស្រីរបស់ខ្លួន រាំ Cover បទ «Make It Happen» របស់ YAYA និង DABOYWAY ចេញ​កាល​ពីឆ្នាំ ២០១៧

ចុចទស្សនាវីដេអូពេញ៖

វា​ជា​ការបង្ហាញសមត្ថភាព​ថ្មី​មួយទៀតរបស់ ក្មេងស្រីអាយុ ១៣ឆ្នាំ ល្អហួស ក្រៅពីការរាំរបាំប្រពៃណីបុរាណ ការ​ច្រៀង ការដើរម៉ូដ និងសម្ដែង។

រាល់ពេល​បង្ហាញ​ទេពកោសល្យម្ដងៗ ល្អហួស តែង​ទទួលបានការគាំទ្រ ដោយអ្នក​ប្រើបណ្ដាញសង្គម​ភាគច្រើន​សម្ដែង​ការពេញចិត្តមិនធម្មតា ដោយស្ញើចសរសើរមិនដាច់ពីមាត់ថា​ក្មេង​តូចរូបនេះ​ពូកែ និង​មាន​សមត្ថភាពពិតក្នុង​ការ​សាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនាពេល​បច្ចុប្បន្ន និងតទៅអនាគត៕

វីដេអូបទដើម៖

មតិយោបល់