
- ច័ន្ទ, 21 កុម្ភៈ 2022 03:21
- ព័ត៌មាន
Lee Jong Suk ទម្លាយថា ឲ្យតែបានស្ដាប់ ចម្រៀង១បទរបស់ IU ដឹងតែចង់យំភ្លាម
- ច័ន្ទ, 21 កុម្ភៈ 2022 03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Jong Suk ទម្លាយថា ឲ្យតែបានស្ដាប់ ចម្រៀង១បទរបស់ IU ដឹងតែចង់យំភ្លាម
គ្រប់គ្នាច្បាស់ជាមានបទចម្រៀង ២ទៅ៣បទ ដែលរាល់ពេលដែលស្ដាប់ហើយ ដឹងតែចង់យំ។ មិនខុសគ្នានេះទេ សម្រាប់តារាសម្ដែង Lee Jong Suk វិញ ក៏បានបង្ហើបដែរថាក្នុងចំណោមបទទាំងអស់ បទរបស់ IU ១បទនិងរបស់ក្រុម Jaurim ១បទ ធ្វើឲ្យលោកអួលដើមកចង់យំភ្លាមពេលស្ដាប់ហើយ។
ពេលគិតដល់ ២បទ នោះ Jong Suk ចាក់សាចុះឡើងច្រើនដងណាស់ ដោយសារអត្ថន័យបទចម្រៀងចាក់ដោត និងល្អពេក។ ក៏ព្រោះតែចំណូលចិត្តផ្ទាល់ លោកជាមនុស្សចូលចិត្តស្ដាប់បទសង់ទីម៉ងស្រាប់ផង ហើយត្រូវនឹងសាច់រឿងខ្លះៗផង ដូច្នេះឲ្យតែបានស្ដាប់ហើយ ស្រាប់តែចង់យំភ្លាម។
ជាការស្រាយចម្ងល់ Lee Jong Suk បញ្ជាក់ថាបទនោះគឺ «Forever And Ever» របស់ក្រុម Jaurim និងបទ «Winter Sleep» របស់ IU៕
អត្ថបទ៖ យី សុធារី