- 2022-02-23 00:00:00
- ព័ត៌មាន
ម្នាក់ឯងមិនស្លាប់ទេ! តែបើអផ្សុក ស្ដាប់បទទាំងនេះ ធានាថាលែងខ្វល់រឿងចង់មានគ្នា
- 2022-02-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ឯងមិនស្លាប់ទេ! តែបើអផ្សុក ស្ដាប់បទទាំងនេះ ធានាថាលែងខ្វល់រឿងចង់មានគ្នា
ចន្លោះមិនឃើញ
នៅម្នាក់ឯងមិនមែនជារឿងគួរឲ្យបារម្ភនោះទេ អ្វីដែលសំខាន់អ្នកមានពេលច្រើនសម្រាប់ខ្លួនឯង មិនចាំបាច់ខ្វល់បារម្ភនឹងស្នេហាមិនសមប្រកប។ មួយវិញទៀត Single ក៏មិនប្រាកដថា គ្រប់ពេលត្រូវឯការហូតដែរ ហេតុនេះត្រូវរកពេលសប្បាយៗ និងធ្វើអ្វីដែលអាចឲ្យជីវិតស្រស់ស្រាយ។
បើទោះជាប្រិយមិត្តខ្លះជាមនុស្សមានមន្តស្នេហ៍ តែគ្មានគូនឹងគេ ឫអ្នកជួបប្រទះស្នេហាប្រេះឆា ក៏មិនគួរទុកពេលសោកសៅយូរដែរ។ ថ្ងៃនេះ Sabay សូមបង្ហាញជូនបទចម្រៀងអន្តរជាតិ ៨បទ ដែលពិសេស និងស័ក្ដិសមបំផុតសម្រាប់អ្នកនៅលីវទាំងឡាយ។ ពេលបានស្ដាប់ហើយកុំភ្លេចញញឹមផងណា៖
១. បទ "I Am The Best” ច្រៀងដោយ 2NE1
២. បទ "Single Ladies” ច្រៀងដោយ Beyoncé
៣. បទ "I Don't Need A Man” ច្រៀងដោយ missA
៤. បទ "We Are Never Ever Getting Back Together” ច្រៀងដោយ Taylor Swift
៥. បទ "Fire” ច្រៀងដោយ BTS
៦. បទ "Crooked” ច្រៀងដោយ G-Dragon
៧. បទ "I" ច្រៀងដោយ Taeyeon
៨. បទ "What I Want To Do If I Have A Lover” ច្រៀងដោយ Yoseob និង Gayoon