• 2022-03-07 02:32:02
  • ព័ត៌មាន

សម្ពោធស្នាដៃទី ១ នៅផលិតកម្មថ្មី Jay Park ប្រកាសចេញបទជាមួយ IU ដែលជា Crush

  • 2022-03-07 02:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៧ ខែមីនានេះ ផលិតកម្ម​ថ្មីរបស់ Jay Park គឺ MORE VISION បាន​ចេញសេចក្ដី​ប្រកាស​ថ្មី​មួយលើបណ្ដាញ​សង្គមផ្លូវការរបស់ខ្លួន។

សេចក្ដី​ជូនដំណឹង​បាន​បញ្ជាក់​ព័ត៌មាន​ពិសេស​មួយគឺ បទ​ថ្មី​មាន​ចំណងជើងថា​ «GANADARA» ដែល​ជាការសហការច្រៀងរវាង Jay Park និង IU នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

ជាដំណឹង​ល្អ​សម្រាប់អ្នកគាំទ្រ ហើយក៏ជាឱកាសពិសេសដែលអ្នកគាំទ្របាន​ឃើញ Jay Park បាន​ច្រៀងសហការជាមួយនឹង​ IU អ្នកដែល​លោកលើកថា​ជា Ideal Type។ រង់ចាំតាមដានបទថ្មីនេះ​ទាំងអស់គ្នា៕

ប្រភព៖ Allkpop | Koreaboo

មតិយោបល់