• 2022-03-07 08:29:45
  • ព័ត៌មាន

តារាលំដាប់ A ៤រូប ចេញជួយម្នាក់ ១០០លានវ៉ុន ដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃ

  • 2022-03-07 08:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Min Young, Shin Min Ah, Song Hye Kyo និង Lee Jong Suk បរិច្ចាគម្នាក់ ១០០លានវ៉ុន (ខ្ទង់ ៨២ ១៧៥ដុល្លារ) ជួយ​ដល់​ជនរងគ្រោះ​ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់ Gangwon និង Gyeongsangbuk-do។

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ តារា​ជាច្រើន​នាក់​បាន​ចូលរួម​ផ្ដល់ជំនួយជា​បន្តបន្ទាប់ ដោយក្នុងនោះរួមមាន Park Min Young, Shin Min Ah, Song Hye Kyo និង Lee Jong Suk សុទ្ធតែជាម្ចាស់ទាន ទឹកប្រាក់ ១០០លានវ៉ុន ជូនដល់មូលនិធិ Hope Bridge National Disaster Relief Association ចាត់ចែងតាមការគួរ។

ភ្លើងឆេះព្រៃដែលបានលេបត្របាក់នៅទូទាំងទីក្រុង Gangwon និង Gyeongsangbuk-do បានធ្វើឱ្យផ្ទះប្រជាជនជាង ១៦០ គ្រួសារត្រូវបានបំផ្លាញ។ អំណោយទាំងនេះនឹងជួយសាងសង់ផ្ទះបណ្ដោះអាសន្នសម្រាប់ជនរងគ្រោះទាំងនេះ ខណៈដែលការខូចខាតដែលបណ្តាលមកពីភ្លើងឆេះព្រៃត្រូវតែជួសជុលឡើងវិញទាំងស្រុង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម