- 2022-03-14 04:23:34
- ព័ត៌មាន
Eli អតីតសមាជិក U-KISS និងអតីតប្រពន្ធ នឹងចូលរួមកម្មវិធី "We Got Divorce” រដូវកាលទី ២
- 2022-03-14 04:23:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eli អតីតសមាជិក U-KISS និងអតីតប្រពន្ធ នឹងចូលរួមកម្មវិធី "We Got Divorce” រដូវកាលទី ២
ចន្លោះមិនឃើញ
អតីតសមាជិកក្រុម U-KISS គឺ Eli និងតារាម៉ូដែល Ji Yeon Soo ដែលជាអតីតភរិយា នឹងចូលរួមជាមួយគ្នាក្នុងកម្មវិធីរបស់ទូរទស្សន៍ TV Chosun "We Got Divorced” រដូវកាលទី ២ ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ០៨ ខែមេសា ខាងមុខ។
ផ្អែកតាមបណ្ដាញផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា Eli និង Yeon Soo នឹងចូលរួមក្នុងកម្មវិធីនេះ។ "We Got Divorced” គឺជាកម្មវិធី ប្ដីប្រពន្ធដែលលែងលះគ្នាចូលរួមក្នុងកម្មវិធី លើកយកពីរឿងរ៉ាវនៃជីវិតប្ដីប្រពន្ធរបស់ពួកគេ ដោយ Shin Dong Yup និង Kim Won Hee ជាពិធីករ ពិធីការិនី។
យ៉ាងណាមិញ Eli និង Yeon Soo បានក្លាយជាប្ដីប្រពន្ធនឹងគ្នាកាលពីខែមិថុនា ឆ្នាំ២០១៤ ព្រមទាំងបានស្វាគមន៍កូនដំបូងកាលពីឆ្នាំ ២០១៦។ និស្ស័យប្ដីប្រពន្ធមួយគូនេះក៏ត្រូវបានបញ្ចប់ជាស្ថាពរនៅខែ វិច្ឆិកា ឆ្នាំ២០២០។