• 2022-03-18 07:03:42
  • ព័ត៌មាន

ក្រោយ យ៉ែមសំអូន ពោលធុញសិល្បៈ សេន រ៉ានុត និង ណុបបាយ៉ារិទ្ធ ឆ្លើយតបភ្លាមៗផ្អើលអ្នកគាំទ្រ

  • 2022-03-18 07:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ព្រឹកមិញនេះ តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន បានបង្ហាញពីភាពនឿយណាយ ធុញនឹងការងារសិល្បៈដែលសុទ្ធតែរាប់អានគ្នាបែបក្លែងក្លាយ រហូតព្រលយពាក្យចង់ដើរចេញពីពិភពសិល្បៈតែម្តង រហូតធ្វើឲ្យអតីតតារាចម្រៀងលោក សេន រ៉ានុត និង តារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ ចេញមកឆ្លើយតបភ្លាមៗ។

កាលពីព្រឹកមិញនេះគ្រាន់តែលោក យ៉ែម សំអូនបង្ហោះសារដោយបានសរសេរថាលោកនឿយណាយ ធុញនិងសិល្បៈ ព្រោះផ្លូវមួយនេះពោរពេញទៅដោយការច្រណែននិន្ទាគ្នា រាប់អានគ្នាក្លែងក្លាយ មិនទាន់បានមួយម៉ោងស្រួលបួលផង ស្រាប់តែតារាចម្រៀងដ៏ល្បីដែលជាម្ចស់បទ "កំផែងវណ្ណៈ" លោក សេន រ៉ានុត បានចែករំលែកសារនោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានឆ្លើយតបនៅលើសាររបស់លោក យ៉ែម សំអូន ថា ដូចនេះហើយទើខ្ញុំលាលែង តែច្រៀងលេងម្តងម្កាលបានហើយ។ ស្របពេលដែលលោក សេន រ៉ានុត ឆ្លើយតបបែបនេះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ឌិ ក៏បានចូលទៅខមមិនភ្លាមៗយ៉ាងវែងអន្លាយដោយលោកបានបញ្ជាក់ថា នុតត្រូវតែច្បាស់និងទទួលយកថាខ្លួនយើងជាមនុស្សបែបណា? បើយើងច្បាស់ថាយើងមិនបានសាងការឈឺចាប់ ធ្វើខុសទៅលើនរណាសូមនុតកុំខ្វល់ ដកសម្ពាធចេញពីខ្លួនយើងឲ្យអស់ រក្សាចិត្តគំនិតទុកគិតរឿងល្អ រក្សាជីវិតធ្វើរឿងល្អៗ កុំខ្វល់និងគេស្រលាញ់យើងរឺអត់ ដូចនេះសុំកុំគិតអី

លោក ណុប បាយ៉ារិទ្ធិ បានបន្ថែមទៀតថា រឿងសិល្បៈក៏ដូចគ្នា យើងធ្វើសម្រាប់អ្នកស្រលាញ់យើងនិងគាំទ្រយើង ចំពោះអ្នកមិនពេញចិត្តកុំខ្វល់ នុតជឿខ្ញុំ១ថា មនុស្សយើងពិបាកណាស់កាលបើគេមិនបង្ហាញពីចិត្តឲ្យយើងដឹង បើដឹងថាគេសម្តែងជាមួយ មិនល្អ នៅគិតអីទៀតយើងដើរតាមក្រោយគេតើ៕ គ្រាន់តែលោក ណុប បាយ៉ារិទ្ធិ សរសេរបែបនេះភ្លាម អ្នកគាំទ្រជាច្រើនគាំទ្រនិងគំនិតរបស់លោក ដែលបានលើកឡើងនៅពេលនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់