• 2022-03-26 09:24:18
  • ព័ត៌មាន

Hyun bin និងគូស្នេហ៍ Son Ye Jin ប្រកាសថ្ងៃរៀបការច្បាស់ៗនៅចុងខែមីនានេះ

  • 2022-03-26 09:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍កំពូលតារាឆ្នើមប្រចាំឧស្សាហកម្មកម្សាន្ដកូរ៉េ Hyun Bin និង Son Ye-jin ធ្វើការប្រកាសថ្ងៃ រៀបអាពាហ៍ពិពាហ៍ កនៅចុងខែមីនានេះហើយ។

ក្រោយទន្ទឹងរងចាំអស់រយៈពេលជាយូរអំពីដំណឹងរៀបការរបស់កំពូលតារាកូរ៉េ Hyun Bin និង ស្រីស្អាត Son Ye-jin ពេលនេះមហាជនហាក់រឿកយ៉ាងខ្លាំងដោយថ្មីៗនេះស្នេហាមួយគូនេះទើបប្រកាស ជាសាធារណថានៅថ្ងៃទី៣១ មីនានេះអ្នកទាំងពីរនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយ នេះយោង តាមសារព័តមានកូរ៉េបានចេញផ្សាយ។

ជាលទ្ធផលនៃការផ្សាយរបស់ YTN Star ថ្ងៃនេះទី២៦ មីនានេះបានឱ្យដឹងថា Hyun Bin និង Son Ye-jin នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅ Walkerhill Hotel Aston House ដែលមានទីតាំងនៅ Gwangjang-dong, Gwangjin-gu, ទីក្រុង Seoul នៅម៉ោង ១១ព្រឹកថ្ងៃទី ៣១ ខែមីនា

ប្រភពព័ត៌មាន៖ Star ytn

អត្ថបទ៖ JY

មតិយោបល់