• 2022-03-28 02:23:01
  • ព័ត៌មាន

បណ្ដុំរូបភាពថ្ងៃខួបកំណើតគម្រប់ ២៥ឆ្នាំរបស់ Lisa ល្បីគ្រប់ទិសទីចង់គាំងអ៊ីនធើណិតហើយ

  • 2022-03-28 02:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ គឺជាថ្ងៃខួបកំណើតគម្រប់ ២៥ឆ្នាំ របស់ Lisa (BLACKPINK)។ ឆ្នាំនេះ​ ជាឆ្នាំពិសេសព្រោះ​នាង​មានឱកាស​បាន​រៀបចំពិធីជួបជុំជាមួយនឹង​គ្រួសារ​ និងមិត្តភ័ក្តិ​ជា​ទីស្រឡាញ់ នៅប្រទេសថៃដែលជាទឹកដីកំណើត។ អាច​និយាយបាន​ថា​មិនបាច់មានកាដូក៏ Lisa សប្បាយចិត្តស្រាប់ទៅហើយ។

ជាក់ស្ដែង ​រូបភាព​ជា​ច្រើនសន្លឹក​ក៏ត្រូវ​បាន​ផ្សព្វផ្សាយពេញអ៊ីនធើណិត ពីថ្ងៃកម្មវិធីដ៏មាន​ន័យ​របស់ Lisa។ ក្នុងថ្ងៃពិសេស​នោះ​ដែរ គេបាន​ឃើញឪពុករបស់នាង​គឺ មេចុងភៅដ៏ល្បី Marco Brüschweiler ព្រម​ទាំងអ្នកម្ដាយ និងជីដូនផងដែរ។ ចំណែក​មិត្តល្អវិញ មានការចូលរួម​ពី តារា​សម្ដែង​ថៃ Diana Flipo និង Tewynn អ្នកគ្រូ Koy ជាដើម។

ងាកទៅមើលឈុត ដែល​ម្ចាស់កម្មវិធីពាក់ទៀតសោត គឺ​ស្រស់ស្អាតណាស់ ព្រោះ​ជាការច្នៃម៉ូដដោយលម្អតុបតែងដូចស្ករសំឡីពណ៌ផ្ទៃមេឃ ហើយអម​នឹង​រាង​ស្រឡូនទៀត​កាន់តែធ្វើឲ្យសម្រស់ Lisa ហក់ឡើងមួយកម្រិត។

រម្លឹកផងដែរ ថា​មាន​រយៈពេល ៣ឆ្នាំហើយដែល តារា​ស្រី K-Pop រូបនេះ​បែក​ពីគ្រួសារ ដោយសារ​វិបត្តិ COVID-19 ផង និងការងារ​ផង។ ទើប​តែពេល​នេះ​នាងបាន​វិលជុំគ្រួសារ ហើយចំ​ថ្ងៃខួបកំណើតទៀត វាបាន​ធ្វើឲ្យនាង​រំភើប​ខ្លាំង​បំផុត៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម