• 2022-03-30 01:50:00
  • ព័ត៌មាន

ស្ងាត់ៗលេចមុខ ហេង ប៊ុនលាភ និង តារាល្បី៣រូបទៀតច្រៀងក្នុងផលិតកម្មកំពុងល្បី

  • 2022-03-30 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្ងាត់ពីសិល្បៈអស់ជាច្រើនឆ្នាំ តារាចម្រៀងនិងជាសម្តែងដ៏ស្រស់សង្ហា លោក ហេង ប៊ុនលាភ និងតារាសម្តែងនិងចម្រៀងដ៏ល្បីចំនួន៣រូបទៀត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំង៤ចូលច្រៀងឲ្យផលិតកម្មកំពុងល្បីមួយ តាមរយៈបទចម្រៀងចូលឆ្នាំខ្មែរ។

គ្រប់គ្នាកំពុងតែចង់ដឹងថាតើតារាចម្រៀងនិងសម្តែងលោក ហេង ប៊ុនលាភ ក្រោយស្ងាត់ពីសិល្បៈនិងអាចវិលចូលផ្នែកនេះវិញរឺអត់ទេ? ក្រោយមួយរយៈមុនលោកក៏ធ្លាប់បានបង្ហើបប្រាប់ប្រិយមិត្តដែរថា លោកអាចវិលចូលសិល្បៈវិញ តែមិនដឹងពេលណានោះទេ រហូតមកដល់ពេលនេះស្រាប់តែលេចមុខរបស់តារាសម្តែងស្រស់សង្ហាចូលច្រៀងក្នុងផលិតកម្ម (Davitra Media) ទៅវិញតាមរយៈបទចម្រៀងចូលឆ្នាំខ្មែរដែលនិងជិតចូលមកដល់នាពេលខាងមុខនេះ តាមរយៈបទចម្រៀងដែលមានចំណងជើងថា**«ក្រមុំព្រោងព្រាត»**។

ក្នុងចំណោមតារាចម្រៀងនិងសម្តែងមិនមែនមានតែលោក ហេង ប៊ុនលាភ ម្នាក់នោះទេដែលចូល ក្នុងនោះក៏ឃើញមានវត្តមានរបស់តារាចម្រៀងស្រីស្រស់ស្អាតសំឡេងពិរោះស្រទន់គឺកញ្ញា វ៉ាន់ នីឡា ដែរដោយនាងបានច្រៀងបទដែលមានចំណងជើងថា**«ម៉ែតឹងចឹងល្អ»**ដែលច្រៀងជាមួយតារាចម្រៀងជើងចាស់សំឡេងក្រអូនក្រអៅគឺអ្នកស្រី ហ៊ឹម ស៊ីវន ឆ្លងឆ្លើយគ្នាពិរោះរណ្តំចិត្តតែម្តង។ ដោយឡែកនៅម្នាក់ទៀតដែលជាតារាស្រីឆ្នាស់ឆ្នើមកំប្លែងវោហារចាក់ទឹកមិនលិច គឺអ្នកនាង ខាត់ សុឃីម តាមរយៈបទ «អូនលែងប្តីហើយ»

តារាចម្រៀងទាំង៤ដួងនេះធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តគ្រប់គ្នា ដោយអ្នកខ្លះបាននិយាយថា បាត់មុខយូរចេញមកឡូយម៉ងIdol ចំណែកអ្នកខ្លះទៀតថា ជើងចាស់រួមគ្នាពិរោះណាស់ ចំណែកអ្នកខ្លះទៀតថា អាយដល់ខ្ញុំមកវិញហើយ ឃើញហើយរំភើបណាស់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី