ហ៊ឹម ស៊ីវន ធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ជាមួយម៉ូដសក់ថ្មី ២០១៥
ចូលមកដល់ដើមឆ្នាំ ២០១៥នេះ តារាចម្រៀងរៀមច្បង ហ៊ឹម ស៊ីវន បានប្តូរម៉ូដសក់ថ្មីប្លែកភ្នែក ដោយបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធីអបអរបុណ្យចូលឆ្នាំខ្មែររបស់ស្ថានីយទូរទស្សន៍ CTN។ "យី...បងហ៊ឹម ស៊ីវន ធ្វើសក់អីចឹងស្អាតម៉្លេះ!!!" ជាដើម។ មិត្តភ័ក្ដិសិល្បកររួមអាជីពលាន់មាត់។ ឯខ្លះទៀត ពោលសរសើរដូចៗគ្នាដែរថា ហ៊ឹម ស៊ីវន លេងម៉ូដសក់ថ្មីៗនេះ ស្អាតប្លែក និងមិនដែលបានឃើញតារាចម្រៀងម្ចាស់ពានកិត្តិយសអមតៈរបស់កម្មវិធីអាណាចក្រតារា ២០១៤ រូបនេះ លេងស្ទិលឡូយយ៉ាងនេះឡើយ។
អីចឹងតោះ...ទស្សនាទាំងអស់គ្នាមើល៍ ឡូយអត់ប៉ុណ្ណឹង!
អត្ថបទ៖ ទារិកា