• 2017-01-01 03:17:39
  • ព័ត៌មាន

សុទ្ធ​តែ​តារា​ខ្មែរ ​​និង​បរទេស​ល្បីៗ ​​ជួប​គ្នា​Count Down​នៅ​NAGA

  • 2017-01-01 03:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជួរ​មុខ​ខ្មែរ​ជា​ច្រើន​រូប​ជួប​គ្នា​ និង​តារា​មក​ពី​ច្រើន​ប្រទេស​ទៀត ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​រាប់​ថយ​ក្រោយ​ដើម្បី​ដើម្បី​ផ្ដាច់​ឆ្នាំ​​ចាស់​ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ កាល​ពី​រំលង​អាធ្រាត្រ​យប់មិញ​នេះ​នៅ​ NAGA World។

កាល​ពី​យប់​មិញ​នេះ​មាន​វត្ត​មាន​តារា​ជូរ​មុខ​របស់​កម្ពុជា​ជា​ច្រើន​ដូចជា​ អ្នក​នាង ហ៊ឹម ស៊ីវន លោក រិន សាវ៉េត លោក ហេង ពិទូ កញ្ញា មាស សុខសោភា ក្រុម​សៀក​រហ័ស​សកម្ម​កម្ពុជា និង ក្រុម​កំប្លែង នាយ​ ខាត់ ចំរើន បាន​ធ្វើ​ឲ្យ​បរិយាកាស​អបអរ​ឆ្នាំ​ថ្មី​មាន​ភាព​អ៊ូ​អរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​វត្តមាន​ក្រុម​រាំ​ពិសេសៗ​របស់ NAGA World​ ​ ដូច​ជា​ក្រុម​ Sexy Mover និង DIP រួម​ជា​មួយ​សិល្បករ​ បរទេស មក​ពី​ម៉ុងហ្គោលី​ និង​ចិន ទៀត​ផង។

ក្រុម​សៀក​រហ័ស​សកម្ម​កម្ពុជា
តារា​ចម្រៀង​ចិន​
ក្រុម​ DIP

អត្ថបទ៖ សុខណា

មតិយោបល់