• 2022-11-15 00:01:00
  • ព័ត៌មាន

តារាចម្រៀង ១១ រូប មាន​មហាកិត្តិយសអស្ចារ្យ ឡើងសម្ដែងចំពីមុខថ្នាក់ដឹកនាំ ASEAN ក្នុងរាត្រី Gala Dinner

  • 2022-11-15 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំកំពូលៗបានមកជួបជុំគ្នា ក្នុងកម្មវិធីលៀងសាយភោជន៍ (GALA DINNER) តារាខ្មែរ ១១រូប មានកិត្តិយសអស្ចារ្យ និងត្រូវបានជ្រើសជាពិសេស សម្រាប់ការសម្ដែងក្នុងរាត្រី Gala Dinner របស់មេដឹកនាំ ASEAN

Gala Dinner ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌អន្តរជាតិ ជ្រោយចង្វារ OCIC មានការចូលរួមពីគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលជាថ្នាក់ដឹកនាំលំដាប់កំពូលៗទាំងជាតិ និងអន្តរជាតិជាច្រើនរូប។ ឯសិល្បករ-សិល្បការិនីឆ្នើមៗ ទាំងបុរាណ និងសម័យ ក៏បានឡើងបង្ហាញទេពកោសល្យរៀងខ្លួន យ៉ាងល្អឥតខ្ចោះ។ ដោយឡែក បើលើកតែពីតារាចម្រៀង ដែលទទួលបានកិត្តិយស ឡើងបង្ហើរសំនៀង​នៅចំពីមុខគណៈប្រតិភូនៅពេលនោះរួមមាន៖

១. ឧកញ៉ា ព្រាប សុវត្ថិ

២. លោកស្រី ហ៊ឹម ស៊ីវន

៣. លោក ឯក ស៊ីដេ

៤. លោក ដួង វីរៈសិទ្ធិ

៥. លោក ម៉ៅ ហាជី

រូបភាពពី: Facebook កញ្ញា បាន មុនីលក្ខ

៦. កញ្ញា បាន មុនីលក្ខ

៧. លោក គង់ សុធារិទ្ធិ

៨. កញ្ញា ចំរើន សុភា

រូបភាពពី: Facebook កញ្ញា ចំរើន សុភា

៩. កញ្ញា រស់ ខេមរិន្ទ

១០. កញ្ញា រស់ កែវធីតា

១១. លោក Mike

ចំណែកបទចម្រៀង ក៏ត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដើម្បីឲ្យត្រូវនឹង​បរិយាកាសរបស់កម្មវិធី និងញ៉ាំងឲ្យពេលវេលាក្នុងថ្ងៃពិសេសកាន់តែមនោរម្យ។

រួមមាន៖

១. បទ «នារីសិចស៊ី» ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ

២. បទ «កុលាបភ្នំពេញ» ច្រៀងដោយ ម៉ៅ ហាជី

៣. បទ «រាំវង់ភ្នំពេញ» ច្រៀងដោយ លោកស្រី ហ៊ឹម ស៊ីវន

៤. បទ «ស្ពានសាងស្នេហ៍» ច្រៀងដោយ ឯក ស៊ីដេ

៥. បទ «ស្រមៃភ្នំពេញ» ច្រៀងដោយ ដួង វីរៈសិទ្ធិ

៦. បទ «យប់នេះពិសេសមែន» ច្រៀងដោយ បាន មុនីលក្ខ

៧. បទ «Corazon Espinado» ច្រៀងដោយ Mike

៨. បទ «បងរាំកន្ទ្រឹម មករាំលេងភូមិអូន» ច្រៀងដោយ គង់ សុធារិទ្ធិ និង ចំរើន សុភា

៩. បទ «If We Hold On Together» ច្រៀងដោយ រស់ ខេមរិន្ទ និងរស់ កែវធីតា

យ៉ាងណាមិញ ស្ថិតក្នុងកម្មវិធីជប់លៀងដ៏អស្ចារ្យនេះដែរ ក៏មាន​ការបង្ហាញនូវទស្សនីយភាពរបាំប្រពៃណីបុរាណខ្មែរ និងរបាំបែបមិត្តភាព​ជាច្រើនប្រភេទ ជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានទាំងអស់ ដែលមានព្រះវត្តមាន​ និងវត្តមាននៅក្នុងពេលនោះផងដែរ។ ទាំងការសម្ដែង ប្រកបដោយភាពទន់ភ្លន់ តែស្វាហាប់របស់សិល្បករ-សិល្បការិនីកម្ពុជា ក៏ដូចជាសមត្ថភាពគ្រប់យ៉ាងក្នុងការរៀបចំកិច្ចប្រជុំនៅឆ្នាំនេះ ពិតជាឥតខ្ចោះ ដោយធ្វើឲ្យអន្តរជាតិ មិនសាទរ ឬទប់មិនសរសើរមិនបានឡើយ ហើយនេះក៏ជាមោទកភាពអស្ចារ្យដែលពិភពលោក ទទួលស្គាល់មួយកម្រិតទៀតថា កម្ពុជាអស្ចារ្យ និងអាចធ្វើបាន

រូបភាពពី៖ សាលាមធ្យមវិចិត្រសិល្បៈ

អត្ថបទ៖ ធារី

មតិយោបល់