• 2020-06-23 03:23:43
  • ចម្រៀង

បទ​ចម្រៀង​តែ​មួយ ច្រៀងពីរោះដូចគ្នា ម្ចាស់​សំឡេង​ផ្សេង​គ្នា តែ​សន្ទុះ នៃ​អ្នក​ចូល​ស្ដាប់​ខុសគ្នា​ស្រឡះ

  • 2020-06-23 03:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​២​សប្ដាហ៍​ហើយ​ដែល​ចម្រៀង​យីកេ​ក្នុង​រឿង"ម៉ាក់​ថឺង" គឺបទ"ម៉ាក់ថឺងលក់ប្រេងម្សៅ" ត្រូវ​បាន​អ្នក​ចម្រៀង​ជំនាន់​ថ្មី​២​រូប មក​ពី​ខេត្ដ​តាកែវ លើក​មក​ច្រៀង​ឡើង​វិញ​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​មិន​ចាញ់​ម្ចាស់​បទ​នោះ។ វីដេអូ​នេះ ទទួល​បាន​ការ​គាំទ្រ ដោយ​មាន​អ្នក​ចូល​ទស្សនា និង​ចែករំលែក​បន្ត​គ្នា​កាន់​តែ​ច្រើន ខណៈ​ដែល​អ្នក​ចូល​ទស្សនា​មួយ​ចំនួន​មិន​ទាន់ដឹង​ពី​សាវតារ​របស់​ម្ចាស់​សំនៀង​ទាំង​៤​ដួងផង។

បទ"ម៉ាក់​ថឺង​លក់​ប្រេង​ម្សៅ” គឺ​ជា​សំនៀង​ដើម​របស់​តារា​ចម្រៀង​ជើង​ចាស់ អៀង ស៊ីធុល និង​អ្នក​ស្រី ហ៊ឹម ស៊ីវន។ ប៉ុន្តែ​បទ​នេះ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌​មាន នាំ​យក​អ្នក​ចម្រៀង​ជំនាន់​ថ្មី​២​រូប​មក​ថត ហើយ​បង្ហោះ​ដំបូង​គេ​កាល​ពី​២​សប្ដាហ៍​មុន មុន​នឹង​មាន​ការ​ចែក​រំលែក ហើយ​មហាជនបានលើក​ទឹកចិត្ត​ដល់​ម្ចាស់​ផលិតកម្ម​នានា​ទទួល​យក​អ្នក​ចម្រៀង​ជំនាន់ថ្មីទាំង​ពីរ​រូប​ ទៅច្រៀងឲ្យផលិតកម្មពួកគេ។

តើ​ម្ចាស់​សំនៀង​ទាំង​ពីរ​ជំនាន់ មាន​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​ខុសប្លែក​គ្នា​យ៉ាង? តោះ...កុំឲ្យខាតពេលយូរ ចូល​ទៅទស្សនា និង​ស្ដាប់​កម្សាន្ត​ទាំង​អស់​គ្នា៖

វីដេអូ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ហើយ​ត្រូវបានគេ​យកទៅបង្ហោះ​ឡើង​វិញ​កាល​ពី​ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០២០ ​លើ​បណ្ដាញ​សង្គម Youtube​ មាន​អ្នក​ចូល​ទស្សនា​ចំនួន​១០៤ K។

រីឯ​វីដេអូ​បទ​ចម្រៀង​នេះវិញ គឺ​ជា​សំនៀងដើមរបស់លោក អៀង ស៊ីធុល និងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គមYoutube ដូច​គ្នា​កាល​ពី​២​ឆ្នាំ​មុន ប៉ុន្តែ​មាន​អ្នក​ចូល​ទស្សនា ឬ​ស្ដាប់​ចំនួន​២៧K៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម