• 2022-03-31 04:59:48
  • ព័ត៌មាន

រូបភាពរៀបការរបស់ Hyun Bin និង Son Yejin ត្រូវបាន​បង្ហាញ ទិដ្ឋភាពល្អពេកដូចឈុតក្នុងរឿង

  • 2022-03-31 04:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់ Son Ye Jin គឺ **MS Team Entertainment **បាន​និយាយថា៖ «ថ្ងៃនេះ​តារា​សម្ដែង Son Ye Jin និង Hyun Bin រៀបចំ​ពិធីមង្គលការ​ហើយ ហើយក៏ឈានចូលជំហាន​ដំបូង​ក្នុងនាម​ជា ប្ដី​ប្រពន្ធ​ដែរ។ យើងសុំ​ការ​យោគយល់ពីសំណាក់អ្នកទាំងអស់គ្នា ដោយសារ​ការ​រៀបចំ​ពិធី​នេះ​នឹង​ធ្វើជា​លក្ខណៈឯកជន​ ព្រោះ​តែស្ថានភាព​ជំងឺកូវីដ១៩ ហើយយើងនឹង​ជូន​ដំណឹង​តាម​រយៈរូបថត​រៀបការរបស់​ពួកគេ។ យើងសូម​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ការ​អបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្រចំពោះ​គូស្នេហ៍ទាំងពីរនូវចំណុចចាប់ផ្ដើមដំបូង​នេះ។ សូមរង់ចាំជា​បន្ត យើងនឹង​ប្រឹង​ប្រែង​ឲ្យអស់ពីសមត្ថភាព ដើម្បីតបស្នងនូវក្ដីស្រឡាញ់ ដែល​អ្នក​បាន​ផ្ញើជូនដល់តារា​សម្ដែង Son Ye Jin និង​ក្រុមហ៊ុនរបស់យើង»។

ភ្ជាប់​មកជាមួយនឹង​សេចក្ដី​ជូនដំណឹង​នេះ​ MS Team ក៏​បាន​បង្ហាញ​នូវរូបភាព​រៀបការ​របស់ Hyun Bin និង Son Yejin ដែលជា​កូនកំលោះកូនក្រមុំ​នៅ​ថ្ងៃនេះ។ ទឹកមុខពួកគេ​បង្ហាញ​ច្បាស់ពេក​ទៅហើយថា​ អ្នកទាំង ២ សប្បាយចិត្តកម្រិតណា ហើយគ្រប់​យ៉ាងដែលកើតឡើងនៅថ្ងៃនេះ​ស្រស់បំព្រង​ប្រៀបដូចក្នុងរឿងកុន៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់