• 2022-04-07 04:11:03
  • ព័ត៌មាន

ម្ចាស់មកុដភេទទី៣ Miss Queen ២០២២ វ៉ាន់ ប៊ី ចង់ឲ្យភេទទី៣នៅកម្ពុជាទទួលបានក្តីស្រលាញ់ដូចខ្លួនដែរ

  • 2022-04-07 04:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់មកុដដែលជាភេទទី៣ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ ប៊ី ចង់ឲ្យភេទទី៣នៅកម្ពុជានិងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ទទួលបានក្តីស្រលាញ់ដូចជានាងដែរនៅពេលនេះ។

បរវកញ្ញាកំពូលសម្រស់មានទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូរទៅ វ៉ាន់ ប៊ី បន្ទាប់ពីបានក្លាយជាម្ចាស់មកុដ រដូវកាលទី២មក នាងបានសរសេរសំណេរពីអារម្មណ៍ដែលបានទទួលរយៈពេលកន្លងមកពីគ្រួសារនៅក្នុងគណនីហ្វេសប៊ុក ដោយពេលនេះនាងទទួលបានដូចបំណងប្រាថ្នា ក្នុងក្តីស្រមៃដែលប៉ងហើយ។ មិនត្រឹមតែប៉ុណ្ណោះម្ចាស់មកុដរូបនេះក៏ទទួលបានក្តីស្រលាញ់ពីក្រុមគ្រួសារយ៉ាងកក់ក្តៅបើទោះបីជា នាងជាភេទទី៣ ក្លាយជាអ្វី ស្ថិតនៅត្រង់ចំណុចណាក៏ដោយ ក៏ម្តាយរបស់នាងតែងផ្តល់កម្លាំងចិត្ត ក្តីស្រលាញ់ រួមទាំងព្រមទទួលយកអ្វីៗដែលកើតឡើង មិនដែលខឹងរឺស្អប់ម្តងណាឡើយ ដោយទុករូបនាងដូចជាកែវភ្នែក។

នៅក្នុងសំណេរនោះ វ៉ាន់ ប៊ី បានបញ្ជាក់បន្ថែមទៀតថា នាងចង់ឲ្យភេទទី៣នៅកម្ពុជានិងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ទទួលបានក្តីស្រលាញ់ដូចជារូបនាងដែរ ដូចនេះសូមកុំបោះបង់ក្តីស្រមៃ ត្រូវផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមឲ្យខ្លួនឯង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់