• 2022-04-08 04:32:15
  • ព័ត៌មាន

ចំហមាត់ពេលដឹងចំនួនទ្រព្យសរុបរបស់ Bang Si Hyuk នៅឆ្នាំ ២០២២

  • 2022-04-08 04:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើសមាជិក BTS សុទ្ធតែជាសេដ្ឋីវាល់លាន ដូច្នេះ​អ្នកដែល​នៅពីក្រោយភាពជោគជ័យ និងតែងមើលថែប្រៀបដូចឪពុក ក៏មានទ្រព្យមហាសាលដែរ។

នៅក្នុង​ឆ្នាំ ២០២២ បុរសវ័យ ៤៩ឆ្នាំ Bang Si Hyuk បាន​ជាប់​ឈ្មោះក្លាយជា​មហាសេដ្ឋីមានបំផុតដែលមកពីវិស័យ​តន្ត្រី។​ លោកបាន​ឈានជើងចូល​ក្នុង​វិស័យនេះ​តាំងពីទសវត្សឆ្នាំ ៩០ ក្នុងនាម​ជា​ផលិតករ អ្នកនិពន្ធបទចម្រៀង និង​ជាអ្នកសម្រួលតន្ត្រី ក្រោមរហស្សនាមថា Hitman Bang

មុនពេលចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន **Bang Si Hyuk បានសហការបង្កើតបទចម្រៀងជាមួយ Park Jin Young សម្រាប់ក្រុមហ៊ុនរបស់ មិត្ត គឺ JYP Entertainment នេះឯង។

និយាយពីទ្រព្យសរុបរបស់ Bang Si Hyuk បានកើនឡើងជាលំដាប់ ចាប់តាំងពី BTS បង្ហាញខ្លួនក្នុងឆ្នាំ ២០១៣ ប៉ុន្តែលោកបានឡើងឋានៈជាមហាសេដ្ឋី បន្ទាប់ពីដឹកនាំ HYBE បង្ហាញមុខជាសាធារណៈនៅក្នុង IPO ក្នុងឆ្នាំ ២០២០

បច្ចុប្បន្ននេះលោក Bang Si Hyuk បានក្ដោបបានចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes ម្តងទៀតនាមជាមហាសេដ្ឋីដែលមានជាងគេបំផុតរបស់ពិភពលោក ដែលមានតម្លៃសរុប ១២,៧ ទ្រីលានដុល្លារ។ នៅឆ្នាំ ២០២១ លោកបានជាប់ចំណាត់ថ្នាក់លេខ ១៣៦២។ ដោយឡែក នៅឆ្នាំនេះ លោកលោតឡើងរំលង ៣០៩ តង់​ និងកំពុងគ្រងនៅចំណាត់ថ្នាក់លេខ ១០៥៣ ក្នុងបញ្ជី។

ទ្រព្យសម្បត្តិសុទ្ធរបស់ Bang Si Hyuk ចំនួន ២,៩ពាន់លានដុល្លារ និងត្រូវបានចងភ្ជាប់ជាមួយមហាសេដ្ឋីជាង ៣០នាក់ ផ្សេងទៀតនៅក្នុងបញ្ជី រួមទាំង Yoo Jung Hyun ម្ចាស់ភាគហ៊ុន ១៤% នៅក្នុង Nexon ដែលជាក្រុមហ៊ុនហ្គេមនៅពីក្រោយ MapleStory

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម