• 2022-04-12 02:22:52
  • ព័ត៌មាន

BIGBANG បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតឲ្យ K-Pop ដោយជាប់តំណែងកំពូលលើតារាង Billboard

  • 2022-04-12 02:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BIGBANG បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​នាម​ជា​ក្រុម​ចម្រៀងកូរ៉េ​ទី​ ​ដែល​បាន​ឈានជើង​ចូល​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ ទាំង១០ នៅ​លើ Billboard Global 200

BIGBANG បានបង្ហាញវត្តមានលើតារាងសំខាន់របស់ Billboard ហើយនៅ​សប្តាហ៍​នេះ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី "Still Life"។ បទនេះបានជាប់ចំណាត់ថ្នាក់លេខ នៅលើតារាង Billboard Global 200។ លទ្ធផល​នេះ​បាន​ធ្វើឲ្យបទនេះ​ក្លាយជាបទ​ដំបូងរបស់ BIGBANG ដែល​ជាប់លើតារាង និងមិនធ្លាប់មានពីមុន។

ដូច្នេះ​បានសេចក្ដី​ថា​ បន្ទាប់​ពី BTS និង BLACKPINK ក្រុម BIGBANG គឺជាក្រុម​ទី ៣​ ក្នុងប្រវត្ដិសាស្ត្រ K-Pop ដែល​បាន​ជាប់លេខ នៅលំដាប់ចំណាត់ថ្នាក់កំពូលទាំង ១០ របស់ Billboard

BIGBANG អាចសម្រេចបានចំនួន Stream ដល់ទៅ ៣៤លាន និង ២៩ ៧០០ អាល់ប៊ុមដែល​បាន​លក់ដាច់អស់ ទូទាំងពិភពលោក បន្ទាប់ពីការលក់រយៈពេល៣ថ្ងៃ និងក្រោយពេលចេញផ្សាយនៅថ្ងៃទី ០៤ ខែមេសា។

យ៉ាងណា​មិញ BIGBANG និង YG បាន​បញ្ជាក់​រួច​ហើយ ថា​ក្រុម​នេះ​នឹង​មិន​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ​ទេ ដោយពួក​គេ​គ្រាន់​តែ​ចេញ​ផ្ទាំង​ Poster ផ្សាយ​មុន​ការ​ចេញ​ ដើម្បី​ប្រកាសពី​ការ​វិល​វិញ​ប៉ុណ្ណោះ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់