• 2022-04-18 03:00:14
  • ព័ត៌មាន

របាយការណ៍បង្ហាញថា តម្លៃភាគហ៊ុនរបស់ YG ត្រូវធ្លាក់ចុះ​ ក្រោយព្រងើយដាក់ BIGBANG ពេក

  • 2022-04-18 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍ថាការត្រលប់មកវិញរបស់ BIGBANG មានផលប៉ះពាល់តិចតួចលើតម្លៃភាគហ៊ុនរបស់ផលិតកម្ម YG

កាលពីថ្ងៃទី ១៧ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានផ្សាយថាផលិតកម្ម YG ឃើញពីការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ក្រោយបទចម្រៀងរបស់ BIGBANG ដែលមានចំណងជើងថា "Still Life" ចេញផ្សាយ។

ទោះបីជាបទចម្រៀងនេះទទួលបានជោគជ័យនៅលើតារាងបទចម្រៀងល្បីៗជាច្រើនក៏ដោយ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ផលិតកម្ម YG បានធ្លាក់ចុះពី ៧១,០០០វ៉ុន នៅថ្ងៃទី ០១ ខែមេសា ដល់៦៥,៨០០ វ៉ុន នៅថ្ងៃទី ០៥ ខែមេសា។

យោងទៅតាមក្រុមហ៊ុន Hankook Economy ហេតុផលមួយដែលផ្ដល់នូវការប៉ះពាល់នេះ គឺដោយសារតែការផ្សព្វផ្សាយឲ្យក្រុមមានទំហំតូចពេក ព្រម​ទាំងខ្វះភាពច្បាស់លាស់ទាក់ទងនឹងការប្រគំតន្ត្រីជាក្រុម។ ទីភ្នាក់ងារបានឲ្យដឹងដែរថា បទចម្រៀងថ្មីរបស់ BIGBANG ត្រូវបានគេរំពឹងថានឹង "នាំសារនៃការចាប់ផ្តើមថ្មី" ប៉ុន្តែគ្រប់គ្នា យល់ថានេះ គឺជាតម្រុយនៃការឈានដល់ "ទីបញ្ចប់" របស់ក្រុមទៅវិញទេ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយកំពុងបង្ហាញពីភាពជោគជ័យជាសកលនៃក្រុមរបស់ YG ផ្សេងទៀតដូចជា TREASURE និង BLACKPINK ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនតួលេខនៃការលក់របស់ទីភ្នាក់ងារ ៣១%

ប្រភព៖ Allkpop

មតិយោបល់